សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរជាប់ព្រំដែនត្រូវជួយជ្រំជ្រែងរកទីផ្សារជូនប្រជាពលរដ្ឋ ក្នុងការជំរុញចរាចរណ៍ផ្លាស់ប្ដូរទំនិញ ទៅវិញ ទៅមក រវាងកម្ពុជា-ថៃ។ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងថ្មី នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តបាត់ដំបង សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា នាពេលបច្ចុប្បន្ន ព្រំដែនកម្ពុជាបានបិទចរាចរណ៍ចំពោះភ្ញៀវទេសចរណ៍ ក៏ប៉ុន្ដែសម្រាប់ការដឹកជញ្ជូនទំនិញវិញ គឺនៅដំណើរការធម្មតា។ សម្ដេចក្រឡាហោម មានប្រសាសន៍បន្តថា «អាជ្ញារធរត្រូវបង្កលក្ខណៈសម្បត្តិ និងជួយជ្រំជ្រែងដើម្បីរកទីផ្សារជូនប្រជាពលរដ្ឋ ដោយការដឹកជញ្ជូនផលិតផលនានាទៅលក់នៅថៃ ឬថា ទំនិញនានាពីថៃ មកកម្ពុជាវិញ។ ប៉ុន្ដែទេសចរណ៍ យើងបិទមិនឱ្យចេញ-ចូល ក៏ប៉ុន្ដែសម្រាប់ទំនិញ យើងអត់បានបិទឡើយបើកធម្មតា»។ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានណែនាំដល់អាជ្ញាធរជាប់ព្រំដែន ត្រូវខិតខំធ្វើយ៉ាងណាឱ្យមានការផ្លាស់ប្ដូរទំនិញរបស់ប្រជាពលរដ្ឋតាមតំបន់ព្រំដែនឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ជាពិសេស ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ព្រមទាំង បទល្មើសគ្រឿងញៀន និងបទល្មើសឆ្លងដែនខុសច្បាប់ ជាដើម។ទន្ទឹមនេះដែរ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី ក៏បានណែនាំបន្ថែមទៀតដល់ថ្នាក់ដឹកនាំខេត្តដែលជាប់ព្រំដែនទាំងអស់ ត្រូវបន្តភារកិច្ចការពារបូរណភាពទឹកដីឱ្យបានជាដាច់ខាតជាមួយនឹងការខិតខំពង្រឹងកិច្ចសហប្រតិបត្តិការនានាជាមួយខេត្តជាប់ព្រំដែន ដើម្បីធានាព្រំដែនឲ្យមានសន្តិភាព និងអភិវឌ្ឍន៍៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា