ថ្ងៃចន្ទទី១១ ខែតុលា ឆ្នាំ២០២១ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យប្រើប្រាស់ទម្រង់ដីកានានា ពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ជូនរដ្ឋបាលស្រុកបូទុមសាគរ។លោកអភិបាលរងខេត្ត បានលើកឡើងថា ទម្រង់ដីកានានា នៅគ្រប់រដ្ឋបាលទាំងអស់តែងតែបានអនុវត្តជាប្រចាំនាកន្លងមក បានសមស្របទៅនឹងគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ កិច្ចការនេះមិនមែនជាកិច្ចការថ្មីនោះទេ តែយើងត្រូវតែរំលឹកជាប្រចាំដល់មន្ត្រីរាជការទាំងអស់នៅរដ្ឋបាលស្រុក ដើម្បីឱ្យការប្រើប្រាស់ទម្រង់ដីកានានា ពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែមានភាពល្អប្រសើរបន្ថែមទៀត មួយវិញទៀតត្រូវតែធ្វើការកែលម្អជាប្រចាំ ដើម្បីឱ្យសមត្ថភាពរបស់មន្ត្រីរាជការនៅថ្នាក់ក្រោមជាតិកាន់តែមានសមត្ថភាពខ្ពស់៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា