នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី ឃុំ បានអញ្ជើញចុះពិនិត្យមើលផលប៉ះពាល់ជាក់ស្តែងផ្លូវថ្នល់ ស្រូវស្រែប្រជាពលរដ្ឋ នៅឃុំសឿ ស្រុកមង្គលបូរី និង នៅសង្កាត់ភ្នៀត សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយទឹកស្រក។សូមជម្រាបជូនថា បងប្អូនប្រជាកសិករបានកំពុងចាប់ផ្តើមធ្វើការបង្ករបង្កើនផលឡើងវិញក្រោយរដូវទឹកសម្រកនេះ និងស្រូវខ្លះមានដើមដងល្អ នៅក្នុងស្រុកមង្គលបូរី។ ដោយឡែកនៅខាងសង្កាត់ភ្នៀត សង្កាត់កោះពងសត្វ ជាភូមិសាស្ត្រផ្នែកខាងក្រោមដែលទទួលទឹកហូរធ្លាក់ទៅពីស្ទឹងសិរីសោភ័ណ ស្ថានភាពទឹកនូវមិនទាន់មានសភាពធូស្រាលទាំងស្រុងនោះទេ កន្លែងខ្លះទឹកនៅហូរកាត់លើផ្លូវ ថ្នល់ក្នុងភូមិ។ជាមួយនឹងការអញ្ជើញចុះពិនិត្យនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជម្រុញនិងណែនាំបន្ថែមដល់បងប្អូនប្រជាកសិករទាំងអស់ត្រូវបន្តខិតខំធ្វើការដាំដុះបង្ករបង្កើនផលស្រូវ ដំណាំរួមផ្សំផ្សេងទៀត ឡើងវិញ ដើម្បីជួយលើកកម្ពស់ជីវភាពប្រចាំថ្ងៃ។រស់នៅដោយប្រកាន់ភ្ជាប់វិធានការ៣ការពារ និង៣កុំឲ្យបានខ្ជាប់ខ្ជួនដើម្បីការពារជំងឺកូវីដ១៩។ចំពោះស្ថានភាពផ្លូវរងការខូចខាតវិញ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនាមអាជ្ញាធរខេត្តនឹងរកវិធានការដោះស្រាយ សម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនទំនិញ កសិផលប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរឡើញវិញតាមលទ្ធភាពជាក់ស្តែងនៅពេលទឹកស្រកផុតទាំងស្រុង៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា