ឡុងដ៍ ៖ ថ្នាំព្យាបាលជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនផលិតឱសថរបស់ប្រទេសអង់គ្លេស AstraZeneca (AZN.L) បានធ្វើការសាកល្បងព្យាបាលដោយទទួលបានជោគជ័យ ក្នុងការទប់ស្កាត់ជំងឺមិនឲ្យវិវត្តទៅជាធ្ងន់ធ្ងរ ឬការស្លាប់សម្រាប់អ្នកជំងឺដែលឆ្លងនូវវីរុសនេះ។ ដែលនេះជាការសាកល្បង និងសិក្សានៅដំណាក់កាលចុងក្រោយ។ថ្នាំមួយនេះមានឈ្មោះថា AZD7442 ជាថ្នាំដែលអាចជួយកាត់បន្ថយហានិភ័យនៃការវិវត្តរបស់ជំងឺទៅរកសភាពធ្ងន់ធ្ងរ ឬស្លាប់បាន ៥០ ភាគរយ ចំពោះអ្នកជំងឺដែលចេញរោគសញ្ញារយៈពេល ៧ ថ្ងៃដំបូង ឫតិចជាងនេះ។លោក Hugh Montgomery ជាប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ឱសថ របស់ក្រុមហ៊ុន AstraZeneca បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លទ្ធផលនៃការសាកល្បងគឺមានភាពវិជ្ជមាន ដោយថ្នាំនេះបានបញ្ចេញអង់ទីគ័រ ដែលអាចជួយកាត់បន្ថយការវិវត្តនៃជំងឺទៅរកសភាពធ្ងន់ធ្ងរ ហើយសម្រាប់ថាមពលនៃការការពាររបស់វាមានរយៈពេលជាង ៦ ខែ។ជាមួយគ្នានេះ ក្រុមហ៊ុន AstraZeneca ក៏កំពុងតែអភិវឌ្ឍន៍ថ្នាំលាយផ្សេងទៀត ដើម្បីការពារមនុស្សដែលមិនមានប្រព័ន្ធភាពស៊ាំខ្លាំង ពីការចាក់វ៉ាក់សាំងការពារកូវីដរួចរាល់ទាំង ២ ដូស។ ទន្ទឹមនោះ ក្រុមហ៊ុនក៏បានស្នើសុំការយល់ព្រមជាបន្ទាន់មួយ ពីនិយតករអាមេរិកសម្រាប់ការប្រើប្រាស់ថ្នាំនេះ កាលពីសប្តាហ៍មុន ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា