ខេត្តស្វាយរៀង ៖ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃអង្គារទី១២ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល២០២២-២០២៤ របស់រដ្ឋបាលក្រុងស្វាយរៀង ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ Zoom ពីចម្ងាយ។មានប្រសាសន៍ថ្លែងនៅក្នុងសិក្ខាសាលានេះ ឯកឧត្តម អភិបាលខេត្តបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្ដម លោក លោកស្រី និងអ្នកពាក់ព័ន្ធទាំងអស់ បើទោះបីជានៅក្នុងបរិបទជំងឺកូវីដ-១៩ ប៉ុន្តែក៏បានចូលរួមចំណែកយ៉ាងសកម្មតាំងពីដំណាក់កាល ដំបូងរហូតមកដល់ពេលនេះ គឺក្នុងគោលបំណងស្វែងរកការគាំទ្រសកម្មភាពអភិវឌ្ឍន៍ជាអាទិភាពនានា របស់ខ្លួនសម្រាប់ឆ្នាំខាងមុខពីបណ្តាមន្ទីរ អង្គភាពជំនាញ អង្គការជាតិ-អន្តរជាតិ និងសប្បុរសជន ដើម្បីកិច្ចអភិវឌ្ឍន៍មូលដ្ឋានក្នុងបរិបទវិមជ្ឈការ និងវិសហមជ្ឈការដែលជាការប្រសូតិចេញ ពីឆន្ទៈ និង សំណូមពរនៃផលប្រយោជន៍ពិតប្រាកដរបស់ប្រជាពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យដោយឈរលើ គោលការណ៍ជាមូលដ្ឋាន នៃអភិបាលកិច្ចល្អ ដោយគិតគូរ អំពីសេវាសាធារណៈ ដើម្បីបម្រើ ឬផ្តល់សេវាផ្សេងៗ ដល់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង និងបង្ហាញពីឆន្ទៈចូលរួមក្នុងការកសាងអភិវឌ្ឍន៍ មូលដ្ឋានផ្ទាល់របស់ខ្លួន បើកឱកាសជូនសាធារណជនអាចឃើញដឹងឮនូវអ្វីដែលក្រុមប្រឹក្សាឃុំ សង្កាត់ បានធ្វើ និងបម្រុងនឹងធ្វើក្នុងស្មារតីទទួលខុសត្រូវចំពោះជោគវាសនាអនាគត រួមសុខ រួមទុក្ខ ជាមួយ ប្រជាពលរដ្ឋ និងប្រតិបត្តិការប្រកបដោយតម្លាភាពគណនេយ្យភាព ប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ។ឯកឧត្តមក៏បានសូមសំណូមពរដល់ក្រុមប្រឹក្សាសង្កាត់ទាំងអស់ត្រូវយកចិត្តទុកដាក់ក្ដាប់ឲ្យបាននូវធាតុចូលនានាដែលទទួលបានពីអង្គសិក្ខាសាលានៅថ្ងៃនេះ និងយកធាតុចូលទាំងនោះសម្រាប់ធ្វើជាមូលដ្ឋានដើម្បីច្របាច់បញ្ចូលគ្នាឈានទៅ កែសម្រួលបញ្ចប់ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលសង្កាត់ និងកិច្ចសន្យានានា រួចផ្ញើឯកសារទាំងនេះទៅទីចាត់ការផែនការ និងវិនិយោគ សាលាខេត្ត និងមន្ទីរផែនការ ខេត្តឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន ដោយមានមន្រ្តីការិយាល័យគាំទ្រឃុំ-សង្កាត់ ជាអ្នកជួយ និងចូលរួមទទួលខុសត្រូវជំរុញការអនុវត្តឱ្យកិច្ចការនេះប្រព្រឹត្តទៅបានល្អ និងទាន់ពេលវេលាតាមកាលកំណត់៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា