ខេត្តកែប ៖ នៅថ្ងៃទី១៣ ខែតុលាឆ្នាំ២០២១ អាជ្ញាធរមីន បានរៀបចំសិក្ខាសាលាពិភាក្សាចាត់អាទិភាព ដើម្បីសម្រេចបានផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញអាជ្ញាធរមីន កិច្ចប្រជុំនេះ រៀបចំឡើងក្រោមកិច្ចសម្របសម្រួលដោយអង្គការ NPA ប្រចាំនៅកម្ពុជា។ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កិច្ចប្រជុំនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការរិះរកចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីសម្រេចនូវគោលដៅបោសសម្អាតមីនឱ្យអស់ត្រឹមឆ្នាំ២០២៥។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថា កិច្ចប្រជុំនេះនឹងពិភាក្សាលើការរៀបចំនូវយុទ្ធសាស្ត្រកៀរគរធនធាន និងនីតិវិធី ដើម្បីជួយជំរុញការបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥ នៅកម្ពុជាផងដែរ។ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានណែនាំឱ្យថ្នាក់ដឹកនាំអាជ្ញាធរមីនត្រូវរៀបចំគោលដៅឲ្យច្បាស់លាស់ និងត្រូវប្រកាន់ខ្ជាប់នូវអាណត្តិការងាររបស់ខ្លួន ដើម្បីសម្រេចបានតាមផែនការយុទ្ធសាស្ត្រដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា