ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោក អាន សុឃីម នាយកសាខា និងលោក កែវ សូត្រ ប្រធានអនុសាខា កក្រក ស្រុកកោះញែក ព្រមទាំងសហការី បានចុះពិនិត្យសា្ថនភាពទឹកជំនន់ ក្នុងឃុំណងឃីលិក ខេត្តមណ្ឌលគិរី ដែលមាន គ្រួសាររងផលប៉ះពាល់ ជាព័ត៌មានបឋម ចំនួន ១០៦ គ្រួសារ ស្មើនឹង ៧៦ខ្នងផ្ទះ។សូមបញ្ជាក់ថា ៖ ក្រុមការងារប្រតិបត្តិសាខា ក៏បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការជម្លៀសសត្វពាហនៈទៅកាន់ទីទួលមានសុវត្ថិភាព ដោយឡែកសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ៣១ខ្នងផ្ទះបន្ថែមទៀត នឹងរៀបចំចាត់ចែងឆ្លើយតបឲ្យបានទាន់ពេលវេលា ទៅកាន់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត និងអ្នកដែលត្រូវការជំនួយជាចាំបាច់នៃរដូវវស្សានេះផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា