ខេត្តក្រចេះ ៖ នារសៀល ថ្ងៃ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធស័ករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះបានអញ្ជើញចូលរួមប្រជុំតាមដានស្តីពីវឌ្ឍនភាព សកម្មភាពការងារ និងទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការ ស.ស.យ.ក រាជធានី-ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី តាមរយៈប្រព័ន្ធវីដេអូអនឡាញ Zoom Meeting។ កិច្ចប្រជុំនេះ មានគោលបំណងស្តាប់នូវរបាយការណ៍ការងារអនុវត្តកន្លងទៅរបស់រាជធានី-ខេត្ត បញ្ហាប្រឈម និងផ្តល់អនុសាសន៍ដឹកនាំ។ថ្លែងទៅកាន់ថ្នាក់ដឹកនាំ ស.ស.យ.ក. រាជធានី-ខេត្ត ដែលមានវត្តមានក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងថ្លែងអំណរគុណដល់សមាជិក សមាជិកា ស.ស.យ.ក.គ្រប់រូបដែលបានខិតខំប្រឹងប្រែងក្នុងរយៈកាលចុងក្រោយក្នុងការចូលរួមជួយដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្នុងយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ ១៩ ដែលកំពុងបន្តវាយលុកក្នុងមូលដ្ឋាននានាទូទាំងប្រទេស និងការចូលរួមសម្របសម្រួលដល់ការចាក់វ៉ាកសាំងជូនបងប្អូនប្រជាពលរដ្ឋ។ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានផ្តាំផ្ញើឱ្យ ស.ស.យ.ក. រាជធានី-ខេត្តដែលកំពុងប្រឈមនឹងគ្រោះទឹកជំនន់ សូមធ្វើការត្រៀមលក្ខណៈសម្បត្តិក្នុងការចូលរួមជួយសង្រ្គោះប្រជាពលរដ្ឋទៅតាមលទ្ធភាពដែលអាចធ្វើបាន និងរាយការណ៍ជូនថ្នាក់កណ្តាលដើម្បីមានចំណាត់ការជួយបន្ថែមផងដែរ។សូមជម្រាបថា ស.ស.យ.ក. រាជធានី-ខេត្ត បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការផ្តល់សេវាសង្គមមានប្រយោជន៍ជាច្រើនសម្រាប់ប្រជាពលរដ្ឋ និងសហគមន៍ ជាពិសេសក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ ១៩ នេះ។ ក្នុងយុទ្ធនាការ “ពលរដ្ឋល្អ” ស.ស.យ.ក. បានបន្តចូលរួមជាអ្នកសង្កេតការណ៍ដំណើរការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដែលនេះជាឆ្នាំទី៦ ដែល ស.ស.យ.ក. បានចូលរួមក្នុងដំណើរការប្រជាធិបតេយ្យដ៏មានសារៈសំខាន់មួយនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា