មណ្ឌលគិរី៖ នារសៀលថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំបើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែតុលា ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារខែបន្ត តាមប្រព័ន្ធវីដេអូអនឡាញ(Zoom)។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត និងមានការអញ្ជើញចូលរួមពី អស់លោក លោកស្រីជាស្នងការរង លោក លោកស្រីនាយការិយាល័យជំនាញ លោកលោកមេបញ្ជាការ មេបញ្ជាការរងវរសេនាតូចនគរបាលព្រំដែនគោកទាំង០២ លោកអធិការ អធិការរងនគរបាលក្រុង-ស្រុកទាំង០៥ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីទាំង៣ និងនាយប៉ុស្តិ៍នគរបាលរដ្នបាលទាំង២១ឃុំ-សង្កាត់ ដែលបានចូលរួមសរុបចំនួន ៩៥ នាក់។ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានមានប្រសាសន៍បើកកិច្ចប្រជុំនិងបានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក មុំ អុីន នាយការិយាល័យសរុបផែនកាអានរបាយការណ៍សង្ខេបស្តីពីលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តខែបន្ត ជូនអង្គប្រជុំបានជ្រាបនិងធ្វេីការផ្ទៀងផ្ទាត់។ បន្ទាប់មកលោកឧត្តមសេនីយ៍ស្នងការ បានអនុញ្ញាតឲ្យអស់លោកលោកស្រីជាស្នងការរង លើកឡើងពីលទ្ធផលការងារនៅតាមបណ្តាការិយាល័យជំនាញនិងចំណុចខ្វះខាតមួយចំនួនដើម្បីផ្ទៀងផ្ទាត់ទៅលើរបាយការណ៍ដែលការិយាល័យជំនាញធ្វេីការបូកសរុបឲ្យបានត្រឹមត្រូវនិងច្បាស់លាស់។ ទន្ទឹមគ្នានោះផងដែរលោកឧត្តមសេនីយ៍ស្នងការ មានការកោតសរសើរដល់អស់លោកស្រីជាស្នងការរង ការិយាល័យជំនាញ លោកមេបញ្ជាការវរសេនាតូចនគបាលព្រំដែនគោកទាំងពីរ លោកអធិការនគរបាលក្រុង-ស្រុកទាំងប្រាំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំ-សង្កាត់ ដែលខិតខំយកចិត្តទុកដាក់បំពេញការងារទៅតាមបណ្តាជំនាញនីមួយៗទទួលបានលទ្ធផលល្អប្រសេីរ និងសូមឲ្យជម្រុញនិងពង្រឹងសមត្ថភាពរបស់មន្រ្តីនគរបាលបន្ថែមលេីការងារសំខាន់ៗយកមកអនុវត្តឲ្យបានល្អប្រសើរ។ នាឱកាសនោះដែរលោកឧត្តមសេនីយ៍ស្នងការ សម្តែងនូវការកោតសរសើរដល់កម្លាំងនគរបាលទាំងអស់ក្នុងការខិតខំការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំក៏ដូចជាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននាពេលកន្លងមកទទួលបានសុវត្ថិភាពល្អប្រសើរ និងសូមឲ្យប៉ុស្តិ៍រដ្ឋបាលនៅតាមឃុំ-សង្កាត់ទាំងអស់ ត្រូវពង្រឹងនិងពន្លឿនកាធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលគ្រប់អាយុ ដើម្បីបានប្រេីប្រាស់តាមផ្លូវច្បាប់គ្រប់ៗគ្នា ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា