ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម គួច ចំរើន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្ដីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយ ពីម្ដាយទៅកូន»
Fri,22 October 2021 (Time 08:32 AM)
ដោយ ៖ (ចំនួនអ្នកអាន: 392នាក់)

ខេត្តព្រះសីហនុ ៖ រសៀលព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្ដីពី«ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយ ពីម្ដាយទៅកូន» ដើម្បីចូលរួមទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១ ជូនដល់អ្នកផ្ទុកមេរោគអេដស៍សរុបចំនួន ៣០គ្រួសារ មកពីសង្កាត់ទាំង៤ ក្នុងក្រុងព្រះសីហនុ។ ពិធីនេះធ្វើឡើង នៅសាលាបច្ចេកទេសដុនបូស្កូ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខនឹងសេចក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានសមាគមជាតិកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមនៃវេទិកាតំបន់អាស៊ីប៉ាស៊ីហ្វិកជូនចំពោះអ្នកផ្ទុកមេរោគអេដស៍ទាំងអស់ ព្រមទាំងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភជូនបងប្អូនអ្នកផ្ទុកមេរោគអេដស៍មកពីសង្កាត់ទាំង៤ ក្នុងក្រុងព្រះសីហនុ ។

ឯកឧត្តម បានបន្តថា ថ្នាក់ដឹកនាំរបស់យើងមានសម្ដេចតេជោ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត អាជ្ញាធរខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្ត ពិសេសក្រុមគ្រូពេទ្យរបស់យើងនៅរង់ចាំ និងគាំទ្រដល់បងប្អូនគ្រប់ពេលវេលា និងជួយដោះស្រាយគ្រប់បញ្ហាទាំងអស់ បងប្អូនមិនត្រូវអស់សង្ឃឹមនោះទេ នៅពេលខាងមុខ អ្នកវិទ្យាសាស្ត្រអាចរកថ្នាំព្យាបាលឱ្យជាសះស្បើយ ដូច្នេះបងប្អូនត្រូវមានសង្ឃឹម ត្រូវថែទាំសុខភាពឱ្យបានល្អ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យ និងលេបថ្នាំឱ្យបានទៀងទាត់ ។ ឯកឧត្តម បានធ្វើការក្រើនរំលឹកដល់បងប្អូនអ្នកផ្ទុកមេរោគអេដស៍ត្រូវបង្កើនការអនុវត្តវិធានការអនាម័យ ព្រោះសង្គមជាតិរបស់យើងមិនមានការរើសអើង ដូច្នេះបងប្អូនអាចរស់នៅដូចប្រជាពលរដ្ឋដទៃ និងធ្វើការងារបានដូចប្រជាពលរដ្ឋដែលមិនមានផ្ទុកមេរោគអេដស៍ដូចគ្នា យើងត្រូវមានសង្ឃឹមរស់នៅជាមួយក្រុមគ្រួសារ និងសង្គមជាតិ ។

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំរកវ៉ាក់សាំង និងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលមានអាយុចាប់ពី ៦ឆ្នាំឡើងទៅ ដោយឡែកនៅខេត្តព្រះសីហនុរបស់យើងប្រជាពលរដ្ឋ និងកុមារដែលមានអាយុចាប់ពី ៦ឆ្នាំឡើង ចាក់វ៉ាក់សាំងបានចំនួនជាង ៩៩ភាគរយហើយ ដូច្នេះប្រសិនបើបងប្អូនមិនទាន់បានចាក់វ៉ាក់សាំង សូមអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅសាលាបឋមសិក្សា អនុវិទ្យាល័យតេជោសែន កម្មករ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រុមគ្រូពេទ្យយើងនៅរង់ចាំចាក់វ៉ាក់សាំងជូនគ្រប់ពេល ព្រោះវ៉ាក់សាំងជួយយើងមិនឱ្យឆ្លងជំងឺកូវីដ-១៩ ហើយប្រសិនបើមានការឆ្លងវាជួយឱ្យយើងមិនធ្ងន់ធ្ងរ និងមិនមានហានិភ័យដល់អាយុជីវិត។

បន្ថែមពីនេះទៀតឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង សូមអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតជ្រើសរើសមេឃុំ ចៅសង្កាត់ នៅតាមសាលាឃុំ សាលាសង្កាត់ឱ្យបានគ្រប់ៗគ្នា ។

អំណោយចែកជូនបងប្អូនផ្ទុកមេរោគអេដស៍ចំនួន ៣០គ្រួសារ មកពីសង្កាត់ទាំង៤ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ៦ដប កន្ទេល ១ ឃីមួយកញ្ចប់ (មុង១ ភួយ១ ក្រមា១ សារ៉ុង១) ម៉ាស ១ប្រអប់ និងថវិកា ១០ម៉ឺនរៀល ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1104 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9095 នាក់
ខែនេះ :
39424 នាក់
3 ខែនេះ :
101589 នាក់
សរុប :
1233877 នាក់