ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ មន្ទីរអង្គភាពពាក់ព័ន្ធ នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុងសែនមនោរម្យ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញចុះជួបសំណេះសំណាលអាជីវករ និងពិនិត្យមើលស្ថានភាព សោភ័ណភាពក្នុងផ្សារសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ឯកឧត្តម ថង សាវុន បានធ្វើការណែនាំដល់អង្គភាពពាក់ព័ន្ធ ពិសេសរដ្ឋបាលក្រុងសែនមនោរម្យត្រូវយកចិត្តទុកដាក់គិតគូរពីសោភ័ណ្ឌភាព បរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈនៅក្នុងក្រុងសែនមនោរម្យ រៀបចំសំអាតបរិវេណសួនឧទ្យាន ចាប់ពីរូបសំណាកដំរីដែករហូតដល់វិមានឯករាជ្យ ។ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរក្រុង ត្រូវរៀបចំកន្លែងលក់ដូរថ្មីសមរម្យសម្រាប់អាជីវករដែលលក់ដូរតាមរទេះនៅជុំវិញបរិវេណរង្វង់មូលគោព្រៃ ដើម្បីរៀបចំសណ្តាប់ធ្នាប់ជុំវិញបរិវេណរង្វង់មូលនេះឱ្យមានសោភ័ណភាព សម្រាប់ទទួលភ្ញៀវទេសចរ ។ដោយឡែកសម្រាប់ផ្សារក្រុងសែនមនោរម្យ ឯកឧត្តម ថង សាវុន បានស្នើដល់អាជីវករទាំងអស់ ត្រូវគិតគូរពីប្រយោជន៍រួម កុំដាក់តាំងទំនិញបន្លែបង្កានៅលើចំណីផ្លូវសាធារណៈ ចូលរួមវេចខ្ចប់សំរាមនិងរក្សាអនាម័យតាមកន្លែងលក់រៀងៗខ្លួន ធ្វើយ៉ាងណាឲ្យផ្សាររបស់យើងមានសោភ័ណ្ឌភាព របៀបរៀបរយល្អ ។ ម៉្យាងទៀតអាជ្ញាធរក្រុង និងផ្នែកពាក់ព័ន្ធ ត្រូវចូលរួម សម្របសម្រួល ដោះស្រាយបញ្ហាផ្សេងៗដែលអាជីវករស្នើរសុំអោយបានទាន់ពេលវេលា ។ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយអាជីវករលក់ដូរក្នុងផ្សារសែនមនោរម្យ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់អាជីវករនិងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 សូមអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នាដើម្បីការពារអាយុជីវិតរបស់បងប្អូន ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
វីដែអូ
ចំនួនអ្នកទស្សនា