ខេត្តព្រះសីហនុ ៖ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ប្រធានមន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅទូទាំងខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២១។ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា រដ្ឋបាលខេត្ត តែងធ្វើការជួបជុំមន្ត្រីរាជការក្នុងឱកាសបុណ្យចូលឆ្នាំ និងភ្ជុំបិណ្ឌ ក៏ប៉ុន្តែឆ្នាំនេះដោយសារមានការរាតត្បាតនៃជំងឺកូវីដ-១៩ យើងមិនអាចជួបជុំជាលក្ខណៈធំបានទេ ។ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណមន្ត្រីរាជការ ដោយបានលើកឡើងថាក្នុងស្ថានភាពកូវីដ-១៩ មន្ត្រីរបស់យើងបានរួមគ្នាក្នុងការទទួលខុសត្រូវ ជាពិសេសមន្ត្រីសុខាភិបាលបានបំពេញការងារយ៉ាងផុលផុសក្នុងការពិនិត្យព្យាបាលជំងឺកូវីដ-១៩ ។ ហើយកិច្ចការដែលយើងត្រូវធ្វើមានដូចជា ទី១. ទាក់ទងនឹងស្មារតីរបស់ក្រុមគ្រូពេទ្យក្នុងការទទួលខុសត្រូវខ្ពស់ ក្នុងបរិបទកូវីដ មន្ត្រីរបស់យើងបានធ្វើការទាំងថ្ងៃទាំងយប់ និងមានមន្ត្រីរបស់យើងមួយចំនួនបានឆ្លងជំងឺកូវីដ-១៩ ដែលនេះជាការទទួលខុសត្រូវរួមគ្នារបស់មន្ត្រីយើង។ ទី២. ការរួមគ្នាធ្វើការងារជាក្រុមបានល្អប្រសើរប្រកបដោយប្រសិទ្ធិភាពខ្ពស់ ឆ្លើយតបនឹងបរិបទកូវីដក្នុងខេត្តព្រះសីហនុ។ឯកឧត្តមអភិបាលខេត្តបានបន្តថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជួយសាងសង់មន្ទីរពិសោធន៍វិជ្ជសាស្ត្រដើម្បីវិភាគសំណាកមេរោគកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ សាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ និងអគារព្យាបាលជំងឺកូវីដ-១៩ សម្រាប់ពិរុទ្ធជន និងជនត្រូវចោទ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។ជាមួយគ្នានេះ យើងក៏បានរៀបចំតម្លើងម៉ាស៊ីនផលិតអុកស៊ីសែនដោយខ្លួនឯង ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់នៅក្នុងមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺដែលត្រូវសង្រ្គោះបន្ទាន់ ជាពិសេសការព្យាបាលអ្នកជំងឺកូវីដ-១៩ ផងដែរ។ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់មន្ត្រីរាជការដែលមានបងប្អូន កូនក្មួយបានចាក់វ៉ាក់សាំងដូសទី២រួចបាន រយៈពេល០៤ខែ សូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញនៅសាលាបឋមសិក្សា អនុវិទ្យាល័យតេជោសែនកម្មករ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏បានឧបត្ថម្ភថវិកាជូនសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា មន្ត្រីសុខាភិបាលសរុបចំនួន ៧៩៤នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥០ម៉ឺនរៀល និងទឹកក្រូច ០១កេសផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា