ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី២៦ខែតុលាឆ្នាំ២០២១នេះ សំណង់វិមានឯករាជ្យដ៏ល្អប្រណីតមួយត្រូវបានរំលេចឡើងជារូបរាងនៅចំកណ្ដាលក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគិរី ធ្វើឲ្យមានការទាក់ទាញជាខ្លាំង និងជាទីគួរឲ្យចាប់អារម្មណ៍របស់អ្នកទេសចរដែលធ្វើដំណើរឆ្លងកាត់ចំណុចនេះរៀងរាល់ថ្ងៃ។ ថ្វីត្បិតសំណង់វិមានឯករាជ្យបានសាងសង់រួចរាល់ជាស្ថាពរ ប៉ុន្តែរដ្ឋបាលខេត្តមណ្ឌលគិរី កំពុងយកចិត្តទុកដាក់រៀបចំផ្នែកសោភ័ណ្ឌភាពនៅជុំវិញសំណង់វិមានឯករាជ្យឲ្យស្រស់ស្អាតជាងនេះថែមទៀត ដើម្បីត្រៀមប្រារព្ធពិធីបុណ្យឯករាជ្យជាតិ០៩ វិច្ឆិកាខាងមុខ និងជាផ្នែកទាក់ទាញអ្នកទេសចរផងដែរ ។ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី លោក រស់ គីមធន់ បានឲ្យដឹងថា ការរៀបចំផ្នែកហេដ្ឋារចនាសម្ព័ន្ធសំណង់វិមានឯករាជ្យ គឺមានក្រាលថ្មមិចកិនបង្ហាប់នៅជុំវិញ និងរៀបចំទីតាំងទំហំ៤០គុណ៦០ សម្រាប់ឈរគោរពពិធីបុណ្យឯករាជ្យជាតិ ។ លោកប្រធានមន្ទីរបញ្ជាក់ថា បើតាមគម្រោងរបស់ឯកឧត្ដម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី គឺឲ្យរៀបចំកែលំអទីលានវិមានឯករាជ្យនេះឲ្យទៅជាតំបន់កម្សាន្តផ្សេងៗទៀតជាច្រើន ដើម្បីទាក់ទាញទេសចរ ក៏ប៉ុន្តែនឹងធ្វើនៅជំហ៊ានបន្ទាប់ ដោយដំណាក់កាលទីមួយ គឺរៀបចំនៅជុំវិញវិមានឯករាជ្យសិន ។កាលពីពេលថ្មីៗនេះ នាឱកាសចុះពិនិត្យមើលសោភ័ណ្ឌភាពនិងសណ្ដាប់ធ្នាប់ក្នុងក្រុងសែនមនោរម្យ ឯកឧត្តម ថង សាវុន បានធ្វើការណែនាំដល់មន្ទីរអង្គភាពពាក់ព័ន្ធ ពិសេសរដ្ឋបាលក្រុងសែនមនោរម្យ ត្រូវយកចិត្តទុកដាក់គិតគូរពីសោភ័ណ្ឌភាព បរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងក្រុង រៀបចំសំអាតបរិវេណសួនឧទ្យាន ចាប់ពីរូបសំណាកដំរីដែករហូតដល់វិមានឯករាជ្យ ។ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់សមត្ថកិច្ចជំនាញ និងអាជ្ញាធរក្រុង ត្រូវរៀបចំកន្លែងលក់ដូរថ្មីសមរម្យ សម្រាប់អាជីវករដែលលក់ដូរតាមរទេះនៅជុំវិញបរិវេណរង្វង់មូលគោព្រៃ ដើម្បីរៀបចំសណ្តាប់ធ្នាប់ជុំវិញបរិវេណរង្វង់មូលនេះឱ្យមានសោភ័ណ្ឌភាពល្អ សម្រាប់ទាក់ទាញ់ភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាកំសាន្តនៅលើទឹកដីដ៏ស្រស់បំព្រង នៃខេត្តមណ្ឌលគិរី ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា