ស៊ីដនី ៖ អូស្ត្រាលីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបើកច្រកព្រំដែនរបស់ខ្លួនឡើងវិញជាបណ្ដើរៗ បន្ទាប់ពីបានបិទអស់រយៈពេលជិត១៨ ខែមកនេះ ដើម្បីរឹតបន្តឹងវិធានការសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ដែលធ្វើឲ្យប្រជាជនអូស្ត្រាលីទាំងអស់ត្រូវបានហាមឃាត់មិនឲ្យចាកចេញទៅក្រៅប្រទេស។ នេះបើតាមការប្រកាសរបស់នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី លោក Scott Morrison កាលពីថ្ងៃសុក្រម្សិលមិញ។លោកបន្តថា មកដល់ពេលនេះអត្រានៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ប្រជាជននៅអូស្ត្រាលីសម្រេចបាន៨០ភាគរយហើយ ដូច្នេះប្រទេសអូស្ត្រាលីអាចនឹងវិលទៅរកសភាពធម្មតាវិញក្នុងពេលឆាប់ៗខាងមុខនេះ និងអាចអនុញ្ញាតឲ្យប្រជាជនបានធ្វើដំណើរទៅក្រៅប្រទេសវិញបាន។មន្ត្រីនៅក្នុងរដ្ឋញូវសៅវែល (NSW) បានឲ្យដឹងថា អត្រានៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ប្រជាជននៅក្នុងរដ្ឋនេះអាចនឹងសម្រេចបាន ៨០ ភាគរយមុនរដ្ឋដទៃផ្សេងទៀត ហើយអាចនឹងក្លាយទៅជាតំបន់ដែលត្រូវបើកសាកល្បងក្នុងការអនុញ្ញាតឲ្យប្រជាជនអូស្ត្រាលីបានចាកចេញទៅក្រៅប្រទេសមុនគេផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា