ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញជួបសំណេះសំណាលជាមួយរដ្ឋបាលក្រុង ស្រុក ដើម្បីប្រគល់ថវិកាឧបត្ថម្ភរបស់រាជដ្ឋាភិបាលជូនដល់គ្រួសារសព ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ១៦៦ សព នៅក្នុងខេត្តបាត់ដំបង
Fri,29 October 2021 (Time 04:04 PM)
ដោយ ៖ (ចំនួនអ្នកអាន: 489នាក់)

រសៀលថ្ងៃព្រហស្បតិ៍ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានសំណេះសំណាលជាមួយរដ្ឋបាលក្រុង ស្រុក ដើម្បីប្រគល់ថវិកាឧបត្ថម្ភរបស់រាជដ្ឋាភិបាលជូនដល់គ្រួសារសព ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅក្នុងខេត្តបាត់ដំបង។

គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ មានអ្នកទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ១៦៦ នាក់ នៅខេត្តបាត់ដំបង ដែលរាជរដ្ឋាភិបាលបានឧបត្ថម្ភថវិកាដល់ក្រុមគ្រួសារសព ក្នុង០១សព ទទួលបានថវិកាចំនួន ២,០០០,០០០រៀល។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ ថវិកាដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលបានប្រគល់ជូនតាមរយៈរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុកនេះ គឺប្រគល់ឱ្យ រដ្ឋបាលឃុំ សង្កាត់ នាំយកថវិកាទាំងនេះ ប្រគល់ជូនដោយផ្ទាល់ទៅដល់ក្រុមគ្រួសារសព ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ កន្លងមកនេះ។

ឯកឧត្តម ក៏បានណែនាំដល់រដ្ឋបាលក្រុង ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធផ្ទៀងផ្ទាត់ និងរៀបចំរបាយការណ៍អ្នកដែលស្លាប់ដោសារជំងឺកូវីដ-១៩ ឱ្យបានច្បាស់លាស់។

ឯកឧត្តម ក៏បានបន្ថែមថាដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋចង់សាកសួរព័ត៌មាន ឬប្រឹក្សាយោបល់ទាក់ទងអ្នកមានជំងឺកូវីដ-១៩ កម្រិតស្រាលសម្រាប់ព្យាបាលនៅតាមផ្ទះ ក្នុងក្រុង ស្រុក ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង គឺត្រូវបង្កើតក្រុមការងារគ្រប់គ្រង និងប្រឹក្សាយោបល់ដល់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះ ក្នុងក្រុង ស្រុកនីមួយៗ ដោយដាក់លេខទំនាក់ទំនង ដើម្បីងាយដល់បងប្អូនប្រជាពលរដ្ឋ ចង់សាកសួរព័ត៌មាន។ តែប្រសិនបើធ្ងន់ធ្ងរគឺមិនអនុញ្ញាតឱ្យសម្រាកនៅតាមផ្ទះនៅទេ គឺត្រូវទៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
851 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
8842 នាក់
ខែនេះ :
39171 នាក់
3 ខែនេះ :
101336 នាក់
សរុប :
1233624 នាក់