ភ្នំពេញ ៖ ក្រោមការដឹកនាំ និងបញ្ជាដោយផ្ទាល់ពីសំណាក់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម មានកិច្ចសហការល្អពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធចម្រុះ និងអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ បានបន្តយុទ្ធនាការអន្តរាគមន៍បិទផ្ចិតទំនប់ ផ្លូវបន្ត នៃព្រឹត្តិការណ៍ទឹកជំនន់ស្ទឹងព្រែកត្នោត។នៅត្រង់សំណង់ទ្វារទឹកចាស់ដែលគេបានលប់ជាច្រើនឆ្នាំមកហើយកសាងឡើងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ស្ថិតភូមិកន្ទុយទឹក លើសណ្តរស្ទឹងព្រែកត្នោត ត្រូវបានក្រុមការងារខិតខំជួសជុលយ៉ាងសកម្ម បានបិទផ្ចិតតួទំនប់តាំងពីថ្ងៃម្សិលមិញទី២៨ ខែតុលា ឆ្នាំ២០២១ និងបានចាក់បំពេញដីតួផ្លូវទំនប់សម្រេចដោយជោគជ័យតាមផែនការកំណត់នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ ។ពេលនេះក្រុមការងារក្រសួងធនធានទឹក និងឧតុនិយមកំពុងបន្តជួសជុលកែលម្អផ្លូវបន្ថែម ដើម្បីបើកបម្រើដល់ការធ្វើចរាចរណ៍ជាប្រក្រតីភាពឡើងវិញ ទុកជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកន្ទុយទឹក ភូមិក្រាំង និងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលសកម្មភាពការងារនឹងបញ្ចប់រួចរាល់នៅល្ងាចថ្ងៃនេះ។ទន្ទឹមនេះ ជំនន់ទឹកស្ទឹងព្រែកត្នោតក្នុងឆ្នាំ២០២១នេះ ត្រូវបានបញ្ចប់ជាស្ថាពរនៅវេលាម៉ោង ១៤ ៖ ០០ រសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ។ចំពោះស្ថានភាពនៃជំនន់ទឹកស្ទឹងព្រែកត្នោត មានដូចខាងក្រោម ៖-នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ជំនន់ចាប់គំរាមកំហែងខ្លាំង-នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ជំនន់ឡើងដល់ចំណុចកំពូល កម្ពស់អតិបរមា ៦,៥៨ម៉ែត្រ (កម្ពស់ហានិភ័យ ៥,១០ម៉ែត្រ)-នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ទឹកចាប់ផ្តើមស្រកចុះ-នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ វេលាម៉ោង១៤:០០នាទីរសៀល កម្ពស់ទឹកស្ទឹងព្រែកត្នោតមានត្រឹម ៥,០៨ម៉ែត្រ បានឆ្លងផុតនូវហានិភ័យជាស្ថាពរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា