ខេត្តក្រចេះ ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បានចុះពិនិត្យលទ្ធផលនៃការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ និងទិសដៅអនុវត្តការងារបន្ត ព្រមទាំងបានធ្វើការសំណេះសំណាលជាមួយមន្រ្តីមូលដ្ឋាន និងឆ្លៀតចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។ការជួបសំណេះសំណាលពិភាក្សាការងារនេះ ត្រូវបានរៀបចំឡើងក្នុងបរិវេណវត្តពោធិវន្ត ហៅវត្តហាន់ជ័យក្រោម ដោយមានចូលរួមពីសំណាក់ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះលោកជំទាវតំណាងរាស្រ្តមណ្ឌលខេត្តក្រចេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក មេឃុំទាំង៧ ព្រមទាំងមន្ត្រីមូលដ្ឋាន សរុបចំនួនប្រមាណ ២៦០នាក់។បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍ពីបច្ចុប្បន្នភាពសមាជិកនិងការរៀបចំរចនាសម្ព័ន្ធគណបក្សឃុំហាន់ជ័យរួចមក ឯកឧត្តមរដ្ឋមន្រ្តីប្រធានក្រុមការងារមូលដ្ឋានខេត្តក្រចេះ បានដឹកនាំការពិភាក្សា ដោយផ្តល់ឱកាសជូនសមាជិក សមាជិកាដែលប្រធានក្រុមបក្សលើកយោបល់ និងរាយការណ៍ពីស្ថានភាពជាក់ស្តែងដែលកើតមានឡើងនៅតាមមូលដ្ឋានរៀងខ្លួន ដើម្បីរួមគ្នារិះរកមធ្យោបាយដោះស្រាយឱ្យបានសមស្រប។ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញក្រុមការងារនៅមូលដ្ឋាន ជាពិសេសមន្ត្រីមូលដ្ឋាន ត្រូវពុះពាររស់នៅ និងបម្រើប្រជាជនជាប់ជាប្រចាំតាមគន្លងប្រក្រតីភាពថ្មី នៃបរិបទជំងឺកូវីដ-១៩ ដើម្បីរៀបចំផែនការសកម្មភាពការងាររបស់ខ្លួនឱ្យឆ្លើយតបនឹងស្ថានភាពជាក់ស្តែង និងតម្រូវការរបស់មូលដ្ឋាន សំដៅប្រមូលបានសមានចិត្តប្រជាពលរដ្ឋពង្រឹងប្រៀបឈ្នះនយោបាយសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។នៅក្នុងឱកាសនោះដែរ ឯកឧត្តម ព្រុំ សុខា និងក្រុមការងារក៏បានចូលរួមជាមួយពុទ្ធបរិស័ទ និងប្រជាជនមូលដ្ឋានក្នុងពិធីបុណ្យកឋិនទាន ដែលនឹងដង្ហែមកកាន់វត្តហាន់ជ័យលើ និងវត្តហាន់ជ័យក្រោម ដោយប្រមូលបានបច្ច័យកសាង សរុបចំនួន១៥លានរៀល ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តទាំង២ ក្នុងឃុំហាន់ជ័យនេះផងដែរ។ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានផ្ដាំផ្ញើដល់ក្រុមការងារត្រូវជួយរម្លឹកបងប្អូនប្រជាពលរដ្ឋទាំងអស់នៅតាមមូលដ្ឋានរបស់ខ្លួន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពទឹកជំនន់ ការថែទាំសុខភាពពីជំងឺរាតត្បាតនានា ជាពិសេសសូមកុំភ្លេចខ្លួនពីជំងឺកូវីដ-១៩ និងរួបរួមសាមគ្គីគ្នាពុះពារដោះស្រាយរាល់វិបត្តិដែលបង្កឡើងដោយកូវីដ-១៩ ដើម្បបន្ត គាំទ្រយ៉ាងសកម្ម យុទ្ធសាស្រ្តដឹកនាំក្រោមអគ្គមគ្គុទ្ទេសក៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព វិបុលភាព សម្រាប់អនាគតរុងរឿងរបស់សង្គមជាតិ និងប្រជាជនយើង៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា