ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ថ្នាក់ដឹកនាំខេត្តកែប​ជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ​
Tue,05 October 2021 (Time 07:22 AM)
ដោយ ៖ (ចំនួនអ្នកអាន: 465នាក់)

ខេត្តកែប ៖ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០២១នេះ​ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តកែប ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ​ ឆ្នាំ២០២១។

ថ្លែងក្នុងពិធីជួបសំណេះសំណាល​នាឱកាសនោះ ឯកឧត្តម​ អភិបាលខេត្ត មានប្រសាសន៍ថា រដ្ឋបាលខេត្ត តែងតែធ្វើការជួបជុំមន្ត្រីរាជការក្នុងឱកាសបុណ្យចូលឆ្នាំ និងភ្ជុំបិណ្ឌ និងឱកាសឆ្លងឆ្នាំសាកលជាដើម ដើម្បីជាការលើកទឹកចិត្ត ដល់កិច្ចខិតខំប្រឹងប្រែង អនុវត្តតួនាទីភារកិច្ច និងជាការរឹតចំណង កិច្ចសហការ សាមគ្គីគ្នាទៅវិញទៅមក រវាងថ្នាក់ដឹកនាំ ជាមួយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៅក្នុងរចនាសម្ព័ន្ធសាលាខេត្ត។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណមន្ត្រីរាជការសាលាខេត្តទាំងអស់ ដែលខិតខំប្រឹងប្រែង អនុវត្តតួនាទី ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវ ការសហការគ្នាល្អ ធ្វើអោយការងារទទួលបានលទ្ធផលល្អប្រសើរ ។ ទន្ទឹមនោះ ឯកឧត្តម​អភិបាលខេត្ត ស្នើដល់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការទាំងអស់​ បន្តនូវប្រពៃណីដ៏ល្អប្រពៃនេះតទៅ ដើម្បីសម្រេចឲ្យបាននូវផែនការយុទ្ធសាស្រ្ត របស់រារដ្ឋាភិបាលដែលបានដាក់ចេញ សំដៅបង្កើនជំនឿជឿជាក់លើការដឹកនាំ របស់រារដ្ឋាភិបាលមកលើប្រជាជន និងដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងរួមគ្នាអភិវឌ្ឍខេត្តកែប​ឲ្យមានភាពរីកចម្រើនតទៅទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តម​​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ និងឯកឧត្ដម​ អភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកា​ និងសម្ភារជាអនុស្សាវរីយ៍មួយចំនួនជូន​ដល់​ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត ផងដែរ៕ (រដ្ឋបាលខេត្ត)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1162 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9153 នាក់
ខែនេះ :
39482 នាក់
3 ខែនេះ :
101647 នាក់
សរុប :
1233935 នាក់