ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី០៤ ខែតុលាឆ្នាំ២០២១នេះ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជូនដល់បុគ្គលិកបោសសម្អាតមីនរបស់អង្គការ HALO Trust មានវិជ្ជមានកូវីដ១៩ ចំនួន២៤នាក់ និងចត្តាឡីស័ក ៥នាក់ ដើម្បីរួមចំណែកកាត់បន្ថយការលំបាក ក្នុងអំឡុងពេលសម្រាកព្យាបាល នៅភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងបុគ្គលិក HALO Trust ទាំងអស់ ដែលបាននឹងកំពុងបំពេញការងារសកម្មភាពមីនមនុស្សធម៌យ៉ាងសកម្មនៅកម្ពុជា សម្រេចបាននូវសមិទ្ធផលយ៉ាងត្រចះត្រចង់ និងជាទីមោទនៈ ក្នុងការបម្រើជាតិមាតុភូមិ និងចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជានៅទីជនបទ។ឯកឧត្តមបន្តថា ក្នុងកាលៈទេសៈដ៏លំបាកនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩នៅកម្ពុជា ដែលកំពុងបង្កហានិភ័យខ្ពស់ដល់សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។ ទន្ទឹមនោះឯកឧត្តមទេសរដ្ឋមន្ត្រីសូមស្នើឲ្យបុគ្គលិក HALO Trust ទាំងអស់ត្រូវបន្តមានការប្រុងប្រយ័ត្នខ្ពស់ រក្សាអនាម័យ និងថែរក្សាសុខភាព ជាពិសេសត្រូវបន្តអនុវត្តន៍តាមវិធានការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី «៣ការពារ ៣កុំ» ឲ្យបានខ្ជាប់ខ្ជួន៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា