ខេត្តស្ទឹងត្រែង ៖ អ្នកទោសម្នាក់ ត្រូវបានចាប់ខ្លួនមកវិញ ក្រោយធ្វើសកម្មភាពលួចរត់ចេញពីពន្ធនាគារជាមួយបក្ខពួក៦នាក់ទៀត មានជនជាតិឡាវផងដែរ ។តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ បានតាមប្រម៉ាញ់យ៉ាងសស្រាក់សស្រាំ ក្នុងរយៈពេល២ថ្ងៃ ក្រោយមានការលួចរត់ចេញពីពន្ធនាគារ ពីសំណាក់ក្រុមអ្នកទោស ដែលជាប់ទោសពីបទគ្រឿងញៀន និងឃាតកម្ម និងនៅក្នុងចំណោមនោះ មានអ្នកទោសជនជាតិឡាវម្នាក់ជាប់ទោសអស់១ជីវិតគឺជាមេខ្លោងជួញដូរគ្រឿងញៀន ។តាមប្រភពបានឲ្យដឹងថា អ្នកទោសម្នាក់ដែលចាប់ខ្លួនបានវិញនោះ មានឈ្មោះ ទូច វ៉ាត់ អាយុ៤០ឆ្នាំ អត្តលេខ ST-០០១៧៣២ កើតនៅឆ្នាំ១៩៨១ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿង ញៀន ត្រូវបានចាប់ខ្លួននៅចន្លោះវេលាម៉ោង៦ទៅ៧ យប់ ក្នុងថ្ងៃទី៩វិច្ឆិកានេះ នៅចំណុច នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ដែលសមត្ថកិច្ចសង្ស័យថា ទំនងមានអ្នកទោសចំនួន២នាក់លាក់ខ្លួននៅក្នុងក្រុង ។បើតាមការសន្និដ្ឋានរបស់ជាជំហានដំបូងរបស់សមត្ថកិច្ច អ្នកទោសទាំង៧នាក់ ដែលបានទម្លុះជញ្ជាំងរបងពន្ធនាគាររត់ចេញនោះ គឺមិនទាន់ទៅទាំងអស់នោទេ ពីព្រោះអ្នកទោសម្នាក់ដែលចាប់ខ្លួនបានមកវិញនេះ ក៏នៅមិនឆ្ងាយពីពន្ធនាគារ នៅដែរ ។គួរម្លឹកថា អ្នកទោសចំនួន៧នាក់បានទម្លុះជញ្ជាំងរបងពន្ធនាគាររត់គេចខ្លួនកាលពីវេលាម៉ោង៣ និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៨ វិច្ឆិកា ស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ។ ក្នុងនោះមានអ្នកទោសជនជាតិឡាវ៤នាក់ និងអ្នកទោសជនជាតិខ្មែរ៣នាក់ ។ រីឯអ្នកទោសម្នាក់ជាជនជាតិឡាវក្នុងចំណោមនោះ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់១ជីវិតពីបទជួញដូរគ្រឿងញៀន និងអ្នកទោសជនជាតិខ្មែរម្នាក់ផងដែរក្នុងចំណោមនោះត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ២៧ឆ្នាំ ពីបទឃាតកម្ ម(លួចមានស្ថានទម្ងន់ទោស) ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា