ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ប្រធានមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីចូលរួមសិក្ខាសាលាស្តីពី «ការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាន ក្នុងក្របខណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»
Wed,17 November 2021 (Time 08:19 AM)
ដោយ ៖ (ចំនួនអ្នកអាន: 477នាក់)

ខេត្តមណ្ឌលគិរី ៖ លោក សុន សារឿន ប្រធានមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញចូលរួមសិក្ខាសាលា ស្តីពីការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាន ក្នុងក្របខណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

សិក្ខាសាលានេះប្រារព្ធធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខា រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងមានការអញ្ជើញចូលរួមជាសិក្ខាកាមចំនួន១៦៦រូប រួមមានលោក រ៉ា មុនទ័រហ្សង់ អ្នកជំនាញអន្តរជាតិ យូណេស្កូមកពីប្រទេសហ្វីលីពីន និងជានាយកវិទ្យាស្ថានអ្នកកាសែត និងសារគមនាគមន៍អាស៉ី ព្រមទាំងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត លោកលោកស្រីជាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូបទៀត។

សិក្ខាសាលាមានគោលបំណងផ្សព្វផ្សាយពីព្រំដែននៃការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មានដល់អ្នកសារព័ត៌មានក្នុងស្រុក ក៏ដូចជាការលើកយកពីបញ្ហាប្រឈមនានា ក្នុងការបំពេញការងាររបស់អ្នកកាសែត ដោយតំណាងអ្នកកាសែត និងការឡើងផ្តល់នូវបទបង្ហាញស្តីពីក្របខណ្ឌច្បាប់ និងការអនុវត្តវិជ្ជាជីវៈសារព័ត៌មានដល់សិក្ខាកាមដោយវាគ្មិនជាតិ និងអន្តរជាតិផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1327 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9318 នាក់
ខែនេះ :
39647 នាក់
3 ខែនេះ :
101812 នាក់
សរុប :
1234100 នាក់