ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឧត្តមសេនីយ៍ទោ សាន គឹមអឿន នាំយកថវិកាបេឡាមរណសង្រ្គោះរបស់សមាគមអតីតយុទ្ធជនខេត្តផ្តល់ជូនក្រុមគ្រួសារសពលោក ក្រើក អើល
Wed,17 November 2021 (Time 08:25 AM)
ដោយ ៖ (ចំនួនអ្នកអាន: 553នាក់)

ខេត្តមណ្ឌលគិរី ៖ ដើម្បីចូលរួមរំលែកមរណទុក្ខ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងក្រុមការងារអតីតយុទ្ធជនកម្ពុជាខេត្តមណ្ឌលគិរី បានចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកាបេឡាមរណសង្រ្គោះ របស់សមាគមអតីតយុទ្ធជនខេត្ត ផ្តល់ជូនក្រុមគ្រួសារ សពលោក ក្រើក អើល អាយុ ៧០ឆ្នាំ ជាសមាជិកអតីតយុទ្ធជនកម្ពុជាខេត្តមណ្ឌលគិរី ដែលបានទទួលមរណភាព ដោយជំងឺប្រចាំកាយនៅភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាថ្ងៃទី១៥ ខែវិច្ឆិកានេះ។

ឧត្តមសេនីយ៍ទោ សាន គឹមអឿន និងមន្រ្តីក្រោមឱវាទ បានសម្តែងនូវទឹកមុខដ៏ក្រៀមក្រំ និងសូមចូលរួមរំលែកទុក្ខ ជាមួយគ្រួសារនៃសពចំពោះការបាត់បង់ឪពុក និងសាច់ញាតិជាទីស្រឡាញ់ ហើយលោក ក្រើក អើល កន្លងមក គាត់ជាអតីតយុទ្ធជនកម្ពុជាខេត្ត និងបានលះបង់កម្លាំងកាយចិត្តដ៏មោះមុតបំផុត បូជាចំពោះសង្គមជាតិ និងបានរួមចំណែកជួយកសាងសមិទ្ធផលនានាក្នុងខេត្ត និងសង្គមជាតិផងដែរ។ ឧត្តមសេនីយ៍ទោ សាន គឹមអឿន ក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព លោក ក្រើក អើល សូមបានចាប់កំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

នាឱកាសនោះ ឧត្តមសេនីយ៍ទោ សាន គឹមអឿន ក៏បាននាំយកថវិកាសមាគមអតីតយុទ្ធជនចំនួន ៤លានរៀល និងសម្ភារមួយចំនួន ផ្តល់ជូនដល់ក្រុមគ្រួសារសព ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1557 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9548 នាក់
ខែនេះ :
39877 នាក់
3 ខែនេះ :
102042 នាក់
សរុប :
1234330 នាក់