ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមន្ត្រីពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យមណ្ឌលយុវនីតិសម្បទា ស្ថិតនៅក្នុងឃុំបារគូរ ស្រុកកណ្តាលស្ទឹង ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។នាឱកាសចុះពិនិត្យមណ្ឌលនេះ ឯកឧត្តម វង សូត បានបញ្ជាក់ថា បើយោងតាមច្បាប់ស្តីពីយុត្តិធម៌អនីតិជន មណ្ឌលយុវនីតិសម្បទា គឺជាមណ្ឌលទី១ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់គ្រប់គ្រង ថែរក្សា ការពារ ផ្តល់សេវាពិគ្រោះយោបល់ អប់រំ កែប្រែ តម្រង់ទិស ព្យាបាលថែទាំសុខភាពផ្លូវកាយ ផ្លូវចិត្ត និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈស្របតាមតម្រូវការ និងសមត្ថភាពជាក់ស្តែង ដើម្បីប្រែក្លាយពួកគេឱ្យក្លាយជាធនធានល្អ មានសមត្ថភាពប្រកបរបរចិញ្ចឹមបន្ទាប់ពីបញ្ចប់ទោសទណ្ឌ និងក្លាយទៅជាពលរដ្ឋល្អក្នុងសង្គមវិញ។ឯកឧត្តមបានបញ្ជាក់បន្ថែមថា មណ្ឌលយុវនីតិសម្បទានេះ មានតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងអនីតិជន ហើយផ្តល់នូវការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំចិត្តសាស្រ្ត ការព្យាបាល ការថែទាំ ការការពារ និងជួយឲ្យអនីតិជន ក្លាយជាពលរដ្ឋសុច្ចរិត និងមានប្រយោជន៍សម្រាប់សង្គមជាតិ។សូមជម្រាបថា មណ្ឌលយុវនីតិសម្បទា ត្រូវបានសាងសង់លើផ្ទៃដីជាង ៤ហិកតា ដោយក្នុងមណ្ឌលទាំងមូលរួមមាន ៖ ខ្លោងទ្វារទំហំ១០ម៉ែត្រ កម្ពស់៦ម៉ែត្រចំនួន១។ មានរបងរៀបឥដ្ឋកម្ពស់៣ម៉ែត្រ និងបំពាក់លួសបន្លា ប្រវែង៨៣០ម៉ែត្រ និងមានរបងសំណាញ់ដែក ប្រវែង៧៧០ម៉ែត្រ។ មានផ្លូវបេតុង ទំហំ(៨ម៉ែត្រគុណ ៧៥ម៉ែត្រ) (៤ម៉ែត្រគុណ៣៥ម៉ែត្រ) និងផ្លូវបេតុងជុំវិញមណ្ឌលទំហំ១,៥ម៉ែត្រគុណ ៨៥០ម៉ែត្រ ។ មានអគារស្នាក់នៅអនីតិជន ទំហំ(១០ម៉ែត្រគុណ៥៤ម៉ែត្រ) ចំនួន២ខ្នង អគាររង់ចាំ ទំហំ (១០ម៉ែត្រគុណ២០ម៉ែត្រ) ចំនួន២ខ្នង ឃ្លាំងស្តុកសម្ភារទំហំ (៧៥ម៉ែត្រគុណ១៧,៥ម៉ែត្រ) ចំនួន ១ខ្នង និង ប៉ុស្តិ៍យាម,(ប៉ម) ទំហំ (២ម៉ែត្រគុណ២ម៉ែត្រ) កម្ពស់៣ម ចំនួន៧ និងអាងស្តុកទឹកផ្ទាល់ដី ចំណុះ ១៦ម៉ែត្រគូប ចំនួន១។ មានអគាររដ្ឋបាល ទំហំ (១២ម៉ែត្រគុណ៤៨ម៉ែត្រ) ចំនួន ១ខ្នង ផ្លូវដើរប្រក់ដំបូល ទំហំ (៤ម x ១៦ម) ចំនួន ៦ខ្នង មានអគារស្នាក់នៅមន្ត្រីមណ្ឌល និង បណ្តុះបណ្តាលអនីតិជន ទំហំ (១០ម x ១០៨ម) ចំនួន ១ខ្នង។ មាន អគារស្នាក់នៅអនីតិជន ទំហំ (១០ម x ១០៨ម) ចំនួន ២ខ្នង អគារផ្ទះបាយអនីតិជន ទំហំ (១០.៥ម x ៣៤ម) ចំនួន ១ខ្នង របងខាងមុខ ប្រវែង ៣១០ម មានអគារស្នាក់នៅអនីតិជន ទំហំ (១០ម x ៥៤ម) ចំនួន ២ខ្នង អគារអាហារដ្នានអនីតិជន ទំហំ (២៥ម x ៧៦ម) ចំនួន ១ខ្នង អគារសិប្បកម្ម ទំហំ (៧ម x ១៤ម) ចំនួន ១ខ្នង និងអគារសិប្បកម្ម ទំហំ (១០ម x ២៨ម) ចំនួន ១ខ្នង៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា