ខេត្តកំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានរៀបចំសាងសង់វិមានឯករាជ្យ ស្ថិតនៅក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ដើម្បីទុកជាសម្បត្ដិវប្បធម៌ទេសចរណ៍ប្រវត្តិសាស្រ្ត។ ការគ្រោងសាងសង់សំណង់ប្រវត្តិសាស្ត្រនេះ ធ្វើឡើងខណៈពេលដែលឯកឧត្តមអភិបាលខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំង នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ការរៀបចំសាងសង់វិមានឯករាជ្យនេះ អាជ្ញាធរខេត្ត មានបំណងទុកជាសម្បត្តិវប្បធម៌ទេសចរណ៍ គឺសំដៅទៅលើទីក្រុងស្អាត និងប្រវត្តិសាស្រ្ត ។ គោលដៅមួយទៀត ដើម្បីទុកជាកន្លែងបូជា ជាពិសេស នៅពេលដែលអាជ្ញាធរ ខួបកំណើត នៃកងយុទ្ធពលខេមរភូមិន្ទ ដែលជាស្នាមព្រហស្ថ របស់ព្រះរមរតនកោដ្ឋ ព្រះបាទ នរោត្ដម សីហនុ ដែលព្រះអង្គ បានដណ្ដើមឯករាជ្យ ពីអាណានិគមបារាំង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ផងដែរ។ជាមួយនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ សាងសង់ពង្រីកផ្លូវជាតិ ឱ្យបានធំទូលាយ ចាប់ពីចំណុចនាគព័ន្ធ រហូត មកដល់ចំណុចទន្លេអុំ ដើម្បី បង្កើនសោភ័ណភាព នៃចំណុចវិមានឯករាជ្យ ឲ្យក្លាយទៅជាកន្លែងទេសចរណ៍ ប្រជាពលរដ្ឋ មកកម្សាន្ត ផងដែរ ។ លោកអភិបាលក្រុង បានបញ្ជាក់ទៀតថា តាមការរំពឹងទុក វិមានឯករាជ្យនេះ ឯកឧត្តម អភិបាលខេត្ត តម្រូវឲ្យជាងសាងសង់រួចរាល់ មុនថ្ងៃទី០៩ ខែវិច្ឆិកាឆ្នាំ ២០២២។លោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាម បានបញ្ជាក់ថា ទីតាំងដែល ឯកឧត្តម អភិបាលខេត្ត សម្រេចសាងសង់វិមានឯករាជ្យ គឺស្ថិតនៅចំណុចផ្លូវកៅស៊ូ មាត់ច្រកចូលទៅកាន់សាលាគរុកោសល្យ ខេត្តកំពង់ចាម៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា