ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អាវុធហត្ថលើផ្ទៃប្រទេសចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធការឃាត់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះករណីប្រើហិង្សាលើអ្នកបម្រើ
Mon,01 November 2021 (Time 08:08 AM)
ដោយ ៖ (ចំនួនអ្នកអាន: 496នាក់)

ខេត្តក្រចេះ ៖ អាវុធហត្ថលើផ្ទៃប្រទេសចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធការឃាត់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះករណីប្រើហិង្សាលើក្មេងស្រី ដែលជាអនីតិជន២នាក់ ដែលជាកូនឈ្នួល នៅក្នុងភូមិគ្រឹះ ក្នុងភូមិរកាកណ្តាល១ សង្កាត់រការកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

លោក ទេព ហ៊ុយ អាយុ៤២ឆ្នាំ ជាមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ជាម្ចាស់ភូមិគ្រឹះ និងជាម្ចាស់ហាងលក់ទូរស័ព្ទដៃ បានធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរទៅលើក្មេងស្រី មានអាយុ១២ ទាំង២នាក់ គឺវាយដំ ច្រំធាក់ នៅភូមិគ្រឹះរបស់ខ្លួនដែលមានទីតាំងខាងលើ កាលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

យោងតាមប្រភពព័ត៌មានដែល ភ្នំពេញដេលី ទទួលបាន ក្មេងស្រី ដែលជាអនីតិជន២នាក់ ដែលជាកូនឈ្នួល បានរងនូវអំពើហិង្សាដ៏ធ្ងន់ធ្ងររហូតមានអាការៈចូលពេទ្យទំាង២នាក់ ហើយបច្ចុប្បន្ន ក្មេងស្រីទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ ចំណែកជនបង្ក នៅថ្ងៃទី៣០ខែតុលា ឆ្នាំ២០២១ ត្រូវកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ថខេត្តក្រចេះធ្វើការឃាត់ ខ្លួនជាបណ្តោះអាសន្នដើម្បីសួរនាំ និងបន្តតាមនីតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1174 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9165 នាក់
ខែនេះ :
39494 នាក់
3 ខែនេះ :
101659 នាក់
សរុប :
1233947 នាក់