ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សមិទ្ធផលនានា នៅសកលវិទ្យាល័យជាតិមានជ័យ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
Fri,19 November 2021 (Time 02:39 PM)
ដោយ ៖ (ចំនួនអ្នកអាន: 555នាក់)

ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជមទាវ កែ សួនសូភី បានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវវិថី «ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី» និងសមិទ្ធផលនានា នៅសកលវិទ្យាល័យមានជ័យ។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិថី «ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី» និងសមិទ្ធផលនានា នៅសកលវិទ្យាល័យមានជ័យនេះ បានធ្វើឡើងនាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីណាក់ឯកឧត្តម ខេង ស៊ុ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

សមិទ្ធផលនានាដែលដាក់សម្ពោធនាឱកាសនោះរួមមាន ៖ វិថី ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ធ្វើពីបេតុង មានប្រវែង ១៨១,៣ម៉ែត្រ ទទឹង ១២ម៉ែត្រ, ផ្លូវបេតុង ១ខ្សែ ប្រវែង ១៦០ម៉ែត្រ ទទឹម ៦ម៉ែត្រ, តារាងបាល់ទាត់ស្តង់ដា, សាលប្រជុំធំ, ដំបូលបណ្ណាល័យ, បុស្បុកព្រះបាទជ័យវរ្ម័នទី៧, រូបសំណាកសម្តេចព្រះសង្ឃរាជ ជួន ណាត, អាងហែលទឹក, សួនសាមគ្គី, បង្គោលភ្លើងសឡា, របងថ្មអគារអន្តេវាសិកដ្ឋាននារី, ស្រះចិញ្ចឹមត្រី, ខ្លោងទ្វារ និងស្លាកឈ្មោះ ដែលចំណាយអស់ថវិកាសរុប ចំនួន ២៦៧ ៨៦៣(ពីរសែនប្រាំមួយម៉ឺនប្រាំពីរពាន់ប្រាំបីរយហុកសិបបីដុល្លារសហរដ្ឋអាមេរិក) ។

សមិទ្ធផលទាំងនេះ កសាង និងជួសជុលឡើងដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បង្កើនសោភ័ណភាព និងបំពេញតម្រូវការរបស់សិស្ស និស្សិត ដែលបាននិងកំពុងសិក្សា និងមានបំណងចូលសិក្សានៅសាកលវិទ្យាល័យជាតិមានជ័យ ដែលជាសាកលវិទ្យាល័យរដ្ឋតែមួយគត់ក្នុងទឹកដីខេត្តបន្ទាយមានជ័យ ។

ទន្ទឹមនោះដែរ សាកលវិទ្យាល័យជាតិមានជ័យ ក៏បាននិងកំពុងបន្តកសាង ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត កែទម្រង់កម្មវិធីសិក្សា គុណភាពសិក្សា ផ្លាស់ប្តូរបទពិសោធន៍សិក្សាជាមួយសាកលវិទ្យាល័យដៃគូ ទាំងក្នុង និងក្រៅប្រទេស អភិវឌ្ឍសមត្ថភាពរបស់និស្សិត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងពេលបច្ចុប្បន្ន និងអនាគត៕

នាឱកាសនោះដែរ ឯកឧត្តម ស សុខា បានថ្លែងថា បន្ទាប់ការគ្រប់គ្រង និងរចនាសម្ព័ន្ធ ត្រូវបានកែទម្រង និងបំពាក់សម្ភារក្នុងបន្ទប់ពិសោធន៍ ដើម្បីឱ្យស្របតាមស្តង់ដានៃក្រសួងអប់រំ ក៏ដូចជាភាពរីកចម្រើនលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល MCU ពិតជាបានផ្ដល់ចំណេះដឹងពិតជូននិស្សិតគ្រប់ជំនាញ។

ជាមួយគ្នានេះ ឯកឧត្តម ស សុខា ក៏បានផ្ដាំផ្ញើរដល់សូមពុកម៉ែបងប្អូននិស្សិត លោកសាស្រ្តាចារ្យទាំងអស់ ចូលរួមធ្វើអនាម័យឱ្យបានគ្រប់គ្នាអនុវន្តនូវវិធានការ «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ ហើយក៏ត្រូវរៀនរស់ក្នុងបរិបទកូវីដ១៩ ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2512 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10503 នាក់
ខែនេះ :
40832 នាក់
3 ខែនេះ :
102997 នាក់
សរុប :
1235285 នាក់