ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជាង១១ម៉ឺននាក់ រយៈពេល៣ថ្ងៃក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក
Mon,22 November 2021 (Time 08:11 AM)
ដោយ ៖ (ចំនួនអ្នកអាន: 449នាក់)

ខេត្តព្រះសីហនុ ៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ មានភ្ញៀវទេសចរជាតិ-អន្តរជាតិមកលេងកម្សាន្តនៅតំបន់ឆ្នេរ ដែនកោះ និងរមណីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ មានចំនួនសរុប១១១.៣២២ កើនឡើង១១៧,២៨% ក្នុងនោះភ្ញៀវជាតិ ១០៥.៣៨៩ កើនឡើង១១៥,៩៥% ភ្ញៀវបរទេស ៥.៩៣៣នាក់ កើនឡើង ១៤៣,៩៥%។

ចំពោះភ្ញៀវចូលតាមអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុចំនួន០២ជើង (ស្មើនឹងឆ្នាំមុន) ស្មើនឹង ២៩នាក់ ថយចុះ៨៦,៨៣% ជាតិ០៥នាក់ និងអន្តរជាតិសរុប២៤នាក់។ ភ្ញៀវទេសចរទៅកម្សាន្ត តាមកោះនានាមានចំនួន ២.៧៤០ នាក់ កើនឡើង៨៥,៨៨% ក្នុងនោះភ្ញៀវជាតិ ២.៤៥៦នាក់ កើនឡើង១៦៥,៥១% ភ្ញៀវបរទេស២៨៤នាក់ ថយចុះ៤៨,២៦%។ ភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាក្នុងខេត្ត ភ្ញៀវសរុប១០៨.៤៤៧ នាក់ កើនឡើង១២២,៦៤% ក្នុងនោះភ្ញៀវជាតិ១០២.៨៣៥នាក់កើនឡើង១១៧,៧៥% ភ្ញៀវបរទេស៥.៦១២នាក់ កើនឡើង២៧៨,១៦%។

ចំពោះស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ គឺប្រព្រឹត្តទៅបានល្អប្រសើរ ហើយភ្ញៀវទេសចរ និងប្រជាពលរដ្ឋ គឺបានចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរខេត្តបានល្អ និងមានភាពសប្បាយរីករាយ ជាពិសេសបានកោតសរសើរចំពោះសមិទ្ធិផល នៃការអភិវឌ្ឍទីក្រុង និងតំបន់ឆ្នេររបស់ខេត្តព្រះសីហនុ។

សូមជម្រាបជូនផងដែរថា កន្លងមក រដ្ឋបាលខេត្តបានខិតខំប្រឹងប្រែង ក្នុងការរៀបចំសោភ័ណភាពខេត្តឱ្យមានភាពស្រស់បំព្រង ក៏ដូចជាការពង្រឹងសេវាកម្មតាមបណ្តាភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារនានា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកពីតាមបណ្តារាជធានី-ខេត្ត ចូលមកកម្សាន្តដោយភាពរីករាយ។ ជាពិសេសរដ្ឋបាលខេត្តក៏បានធ្វើការណែនាំ និងលើកទឹកចិត្តដល់អាជីវករ និងអ្នកផ្តល់សេវាកុំឱ្យតម្លើងថ្លៃលើសពីតម្លៃធម្មតា កាលណាយើងលក់ដូរក្នុងតម្លៃសមរម្យ គឺយើងអាចរក្សាបានភ្ញៀវមកជាប្រចាំ ដែលបានជួយផ្តល់ការងារ និងលើកកម្ពស់ដល់ជីវភាពរបស់បងប្អូនបានយូរអង្វែង៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2716 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10707 នាក់
ខែនេះ :
41036 នាក់
3 ខែនេះ :
103201 នាក់
សរុប :
1235489 នាក់