ថ្ងៃអង្គារ៍ ទី១៦ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ភ្ញៀវទេសចរជាង៣ម៉ឺននាក់មកលេងកម្សាន្ត ក្នុងខេត្តមណ្ឌលគិរី ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក
Mon,22 November 2021 (Time 09:31 AM)
ដោយ ៖ (ចំនួនអ្នកអាន: 485នាក់)

ខេត្តមណ្ឌលគិរី ៖ ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ភ្ញៀវទេសចរបានមកលេងកម្សាន្ត នៅខេត្តមណ្ឌលគិរីសរុបជាង ៣ម៉ឺននាក់ នេះបើតាមការឲ្យដឹងពីលោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី នាល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

លោក ងិន សុវិមាន បញ្ជាក់ថា រយៈពេល៣ថ្ងៃ (គិតចាប់ពីថ្ងៃទី១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១) នៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ភ្ញៀវទេសចរបានមកលេងកម្សាន្ត នៅខេត្តមណ្ឌលគិរី មានចំនួនសរុបប្រមាណ ៣២,៩៥៧នាក់ កើន ៤៩,៦៤%(ឆ្នាំ២០២០= ២២,០២៣នាក់ ក្នុងនោះ ទេសចរជាតិប្រមាណ ៣២,៧៨៩នាក់ កើន ៥០,២៣% (ឆ្នាំ២០២០= ២១,៨២៥នាក់) ទេសចរបរទេសប្រមាណ ១៦៨នាក់ ថយចុះ ១៥,១៥% (ឆ្នាំ២០២០= ១៩៨នាក់)។

លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បានបន្ថែមថា ដោយសារមានភ្ញៀវទេសចរ ចូលមកទស្សនាយ៉ាងច្រើនកុះករ នាពេលយប់មានស្ថានភាពស្ទះចរាចរណ៍នៅរង្វង់មូលគោព្រៃ រីឯការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់មានលក្ខណៈល្អប្រសើរ៕

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3446 នាក់
ម្សិលមិញ :
2058 នាក់
សប្តាហ៍នេះ :
17461 នាក់
ខែនេះ :
39381 នាក់
3 ខែនេះ :
110677 នាក់
សរុប :
1414581 នាក់