ខេត្តកំពង់ចាម ៖ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណុចជាអាទិភាពនៃនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺធ្វើយ៉ាងណាឱ្យប្រជាជនមានផ្លូវដើរ មានស្ពានសម្រាប់ឆ្លង មានសាលាសម្រាប់រៀនសូត្រ និងមានមន្ទីរពេទ្យសម្រាប់ប្រជាជនយើង។សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចនៅតែបន្តស្នើសុំឱ្យភាគីចិនបន្តផ្តល់ជំនួយដើម្បីជួយកសាងប្រទេសកម្ពុជាដើម្បីសម្រេចចំណុចអាទិភាពរបស់កម្ពុជា។ សម្តេចបានបន្តថា ទំនាក់ទំនងនយោបាយមួយមុខក៏មិនទាន់រឹងមាំនោះដែរ ដូច្នេះត្រូវគួបផ្សំនឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មថែមទៀត។ សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា ចំណុចអាទិភាពទាំងនេះហើយ ដែលបានផ្តល់ផ្លែផ្កាប្រកបដោយសមធម៌សម្រាប់ប្រជាជនកម្ពុជាទូទៅ មិនថាអ្នកមាន ឬអ្នកក្រនោះឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា