ខេត្តកំពង់ចាម ៖ សម្ដេចតេជោ ហ៊ុន សែន បានហៅស្ពានសម្ពោធថ្មីនេះថាជា «ស្ពានភ្ជាប់និស្ស័យ» បន្ថែមពីលើឈ្មោះបច្ចុប្បន្ន «ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ»។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ស្ពានភ្ជាប់និស្ស័យ» នេះមានន័យទូលំទូលាយណាស់ ព្រោះប្រៀបដូចជាការភ្ជាប់និស្ស័យរវាងកម្ពុជា និងចិន។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំចង់បន្ថែមឈ្មោះពីលើឈ្មោះ ស្ពានមិត្តភាពកម្ពុជា-ចិនបន្ដិច ខ្ញុំចង់ហៅស្ពាននេះថា ជា ស្ពានភ្ជាប់និស្ស័យ។ ស្ពានភ្ជាប់និស្ស័យនេះ គឺមានន័យទូលំទូលាយភ្ជាប់និស្ស័យម្ខាង រវាងកម្ពុជា និងចិន ដែលនេះជាន័យទូលំទូលាយក៏វាបម្រើឲ្យគោលដៅ នៃមិត្តភាពកម្ពុជា-ចិន»។សម្តេចបន្ថែម ស្ពានភ្ជាប់និស្ស័យនេះ ជាការភ្ជាប់និស្ស័យរវាងប្រជាពលរដ្ឋនៃទឹកដីនៃស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅទឹកដីនៃស្រុកក្រូចឆ្មារ នៃខេត្តត្បូងឃ្មុំ និងមួយទៀតគឺភ្ជាប់និស្ស័យរវាងរូបសម្តេចផ្ទាល់ជាមួយនឹងឧត្ដមភរិយារបស់សម្តេច គឺសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចមានស្រុកកំណើតនៅស្រុកស្ទឹងត្រង់ ឯសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត មានស្រុកកំណើតនៅស្រុកក្រូចឆ្មារ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា