ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
គ្រឿងញៀនជិត២០០គីឡូក្រាម ត្រូវបានក្រុមឧក្រិដ្ឋជនផ្លុងចោល ក្រោយសមត្ថកិច្ចល្បាតជួបប្រទះ
Fri,26 November 2021 (Time 07:27 AM)
ដោយ ៖ (ចំនួនអ្នកអាន: 430នាក់)

ខេត្តស្ទឹងត្រែង ៖ គ្រឿងញៀនជាង១០០កញ្ចប់ធំ ត្រូវបានសមត្ថកិច្ចនគរបាលវរៈការពារព្រំដែនក្នុងស្រុកបុរីអូរស្វាយសែនជ័យ ធ្វើការប្រមូលយកមករក្សាទុក ក្រោយពេលក្រុមឧក្រិដ្ឋជនផ្លុងចោល បន្ទាប់ពីជួបប្រទៈជាមួយកម្លាំងសមត្ថកិច្ចកំពុងល្បាតតាមបន្ទាត់ព្រំដែនទឹក ត្រង់ចំណុចកោះល្ងរ ឃុំព្រះរំកិល នៅវេលាម៉ោង៧យប់ ក្នុងថ្ងៃទី២៤វិច្ឆិកានេះ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង៧យប់ថ្ងៃទី២៤ វិច្ឆិកា កម្លាំងនគរបាលការពារព្រំដែនបានចុះល្បាតតាមដងទន្លេ ក៏ប្រទះឃើញទូកមួយគ្រឿងបើកបរសំដៅចុះមកពីកោះស្តាំក្នុងស្រុកមឿងខូង ប្រទេសឡាវ ឆ្លងកាត់ទឹកដីឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែន ជ័យ ខណៈប្រទះឃើញទូក១គ្រឿងដឹកសុទ្ធតែការ៉ុងជាច្រើន ហើយខាងសមត្ថកិច្ច ក៏ឃាត់ឲ្យឈប់តែទូកសង្ស័យ១គ្រឿងខាងលើ នៅតែបន្តល្បឿនទៅមុខមិនឈប់ គ្រានោះកម្លាំងសមត្ថកិច្ច ក៏បានប្រដេញតាមរហូតដល់ចំណុចកោះល្ងរ ទើបជនល្មើសឈប់ទូក រួចរត់ឡើងទៅលើគោកកោះល្ងរ គេចខ្លួនបាត់ស្រមោលតែម្តង រីឯកម្លាំងសមត្ថកិច្ចក៏បានធ្វើការឆែកឆេរក្នុងការ៉ុងនោះ ទើបប្រទះឃើញសុទ្ធតែជាប្រភេទគ្រឿងញៀនទាំងអស់ ។

សមត្ថកិច្ចស្ថិតក្នុងប្រតិបត្តិការនោះបានឲ្យដឹងថា បន្ទាប់ពីធ្វើការឆែកឆេរលើទូករួចមក ក្រោយពីឆែកឆេររួច ជាលទ្ធផលឃើញមានក្នុងការ៉ុងសុទ្ធតែគ្រឿងញៀនចំនួន១៧០កញ្ចប់ និងមានទម្ងន់ប្រហែល១៧០គីឡូក្រាម ផងដែរ ។ ភ្លាមនោះកម្លាំងសមត្ថកិច្ចនគរបាលវរៈការពារព្រំដែន ក៏បានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តទាំងយប់ផងដែរ ។

សូមបញ្ជាក់ថា សមត្ថកិច្ចមិនត្រូវបានឃាត់ខ្លួនជនល្មើសនោះទេ ដោយសារជនល្មើសបានរត់គេចខ្លួន ដោយបន្សល់ទុកនូវទូក១គ្រឿង និងវត្ថុតាងបទល្មើសគ្រឿងញៀនជាង១០០កញ្ចប់ ។ បច្ចុប្បន្នវត្ថុតាងគ្រឿងញៀន កំពុងស្ថិតនៅស្នងការដ្ឋាននគរបាលខេត្ត រង់ចាំការត្រួតពិនិត្យពីជំនាញ ដើម្បីចងក្រងឯកសារចាត់ចែងទៅតាមនីតិវិធីច្បាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2563 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10554 នាក់
ខែនេះ :
40883 នាក់
3 ខែនេះ :
103047 នាក់
សរុប :
1235335 នាក់