ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរខេត្តមណ្ឌលគិរី និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបានបើកដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ ដល់កុមារអាយុ៥ ឆ្នាំ រស់នៅក្រុងសែនមនោរម្យ ដើម្បីការពារកុមារពីហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ក្នុងដំណាក់ការនៃការបើកសាលារៀនឡើងវិញទូទាំងប្រទេស ។ ដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ដល់កុមារនេះមានការអញ្ជើញចុះពិនិត្យពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី លោក អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងសែនមនោរម្យ។ក្នុងឱកាសចុះពិនិត្យមើលការចាក់វ៉ាក់សាំងដល់កុមារនៅបរិវេណមន្ទីរអប់រំ យុវជននិងកីឡាខេត្ត នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារអាយុ ៥ ឆ្នាំនាពេលនេះគឺជាការគិតគូរនិងយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មកលើកុមារដែលមានអាយុ ៥ឆ្នាំ ក្នុងគោលបំណងជំរុញឲ្យការបើកសាលាសាលាមត្តេយ្យសិក្សាឡើងវិញ ខណៈពេលដែលកុមារអាយុ ៦ឆ្នាំ រហូត ១២ឆ្នាំ បានចាក់វ៉ាក់សាំងដូសទី២ និងឈានទៅដល់ការបានសាលារៀនឡើងវិញជាប្រក្រតី។ឯកឧត្តម អភិបាលខេត្ត បានបន្ថែមថា ទោះបីជាកុមារតូចៗបានចាក់វ៉ាក់សាំងហើយក្ដី ឪពុកម្ដាយអាណាព្យាបាល និងលោកគ្រូអ្នកគ្រូ ត្រូវអប់រំណែនាំឲ្យកុមារតូចៗ ពាក់ម៉ាស លាងដៃជាមួយអាល់កុល ឬ ជែល អោយបានញឹកញាប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។ ទន្ទឹមនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់ឱពុកម្តាយ និងអាណាព្យាបាល ដែលមានកូនអាយុ ៥ឆ្នាំ សូមនាំកូនៗ ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។សូមបញ្ជាក់ថា ខេត្តមណ្ឌលគិរី គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ មានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ២០៥៩នាក់ ជាសះស្បើយសរុបចំនួន ១៣៧៦ នាក់ អ្នកស្លាប់សរុប ចំនួន ៨នាក់ និង បានចាក់វ៉ាក់សាំងលើកទី២ជូនប្រជាពលរដ្ឋ អាយុ១៨ឆ្នាំឡើង សរុបចំនួន ៣៥០៥០នាក់ ពីអាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំ សរុបចំនួន ៩២៩៧នាក់ និង ពីអាយុ៦ ឆ្នាំ ដល់១២ឆ្នាំ សរុបចំនួន ៩៧៨២ នាក់៕
ព័ត៌មានគួរចាប់អារម្មណ៍
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
វីដែអូ
ចំនួនអ្នកទស្សនា