ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម គួច ចំរើន អញ្ជើញបើកវិញ្ញាសាប្រឡងជ្រើសរើសបេក្ខជនបញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្នុងរដ្ឋបាលខេត្តព្រះសីហនុ
Mon,29 November 2021 (Time 12:13 PM)
ដោយ ៖ (ចំនួនអ្នកអាន: 491នាក់)

ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកវិញ្ញាសាប្រឡងជ្រើសរើសបេក្ខជនបញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ បម្រើការងារក្នុងរដ្ឋបាលខេត្តព្រះសីហនុ នៅសាលាបឋមសិក្សា ហ៊ុន សែន ក្រុង ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមរបាយការណ៍គណៈកម្មការរៀបចំការប្រឡង ជ្រើសរើសសិស្ស និស្សិត ចូលបម្រើការងារនៅរដ្ឋបាលខេត្តព្រះសីហនុ ប្រចាំឆ្នាំ២០២០ មានបេក្ខជនបានដាក់ពាក្យប្រឡងចំនួន១៣១នាក់ ស្រី៥៤នាក់។ ដោយឡែកបេក្ខជន ដែលបានចូលរួមប្រឡងមានចំនួន ៩៥នាក់ ស្រី ៤៣នាក់ ក្នុងនោះ៖

-ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ចំនួន៦០នាក់ ស្រី ១៧នាក់។ បេក្ខជនបានចូលប្រឡងចំនួន៤៣នាក់ ស្រី ១៣នាក់។

-ក្របខ័ណ្ឌមន្ត្រីក្រមការ បេក្ខជនប្រឡងមានចំនួន ៣៨នាក់ ស្រី ១៧នាក់។ បេក្ខជនបានចូលប្រឡង ២៨នាក់ ស្រី ១៤នាក់។

-ក្របខ័ណ្ឌលេខាធិការរដ្ឋបាលមានចំនួន ៣៣នាក់ ស្រី ២០នាក់។ បេក្ខជនបានចូលរួមប្រឡងមានចំនួន ២៤នាក់ ស្រី ១៦នាក់។

ចំពោះលទ្ធផលប្រឡងចូលបម្រើការងារនៅរដ្ឋបាលខេត្តព្រះសីហនុប្រចាំឆ្នាំ២០២០ មានចំនួន ១០នាក់ ក្នុងនោះនៅសាលាខេត្តព្រះសីហនុ ចំនួន៦នាក់ និងសាលាក្រុងកោះរ៉ុង ចំនួន៤នាក់។

ក្នុងឱកាសបើកវិញ្ញាសារប្រឡងជ្រើសបេក្ខជនបញ្ចូលក្នុងក្របខណ្ឌ័មន្ត្រីរាជការស៊ីវិលក្រសួងមហាផៃ្ទ បម្រើការងារក្នុងរដ្ឋបាលខេត្តព្រះសីហនុ ប្រចាំឆ្នាំ២០២០នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ និងបង្ហាញវិញ្ញាសាដល់បេក្ខជនចូលរួមប្រឡងទាំងបីកម្រិតថា វិញ្ញាសារស្ថិតនៅក្នុងស្រោមបិទជិត គ្មានរហែក គ្មានស្លាកស្នាម ព្រមទាំងមានចុះហត្ថលេខារបស់បេក្ខជន និងគណ:កម្មការកណ្តាលរៀបចំការប្រឡង ហើយការបើកកញ្ចប់វិញ្ញាសារគឺនៅចំពោះមុខបេក្ខជន និងអនុរក្សទៅតាមពេលវេលា និងបន្ទប់ដែលបានកំណត់។

ឯកឧត្តមអភិបាលខេត្តបន្តថា ការប្រឡងនាពេលនេះប្រកបដោយភាពសុក្រិត្យ និងមានតម្លាភាព ដូច្នេះសូមបេក្ខជនទាំងអស់ ត្រូវខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាពរៀងៗខ្លួន និងត្រូវគោរពតាមគោលការណ៍ណែនាំរបស់គណកម្មការប្រឡងឱ្យបានត្រឹមត្រូវ ព្រោះបើយើងមានសមត្ថភាព នឹងប្រឡងជាប់ជាក់ជាមិនខាន ហើយអ្នកដែលបានប្រឡងជាប់សុទ្ធសឹង ជាអ្នកមានសមត្ថភាពដែលអាចចូលបម្រើការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋរបស់យើងបាន៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1986 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9977 នាក់
ខែនេះ :
40306 នាក់
3 ខែនេះ :
102471 នាក់
សរុប :
1234759 នាក់