ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
លោកជំទាវ ម៉ែន សំអន ជួបពិភាក្សាការងារជាមួយប្រធានគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមតាមប្រព័ន្ធវីដេអូ
Tue,30 November 2021 (Time 10:35 AM)
ដោយ ៖ (ចំនួនអ្នកអាន: 620នាក់)

ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានជួបជាមួយ លោកជំទាវ ប៊ួយ ធី មិញ ហាយ ប្រធានគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដើម្បីពិភាក្សាអំពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគី និងទិសដៅកិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគត រវាងគណបក្សទាំងពីរ តាមប្រព័ន្ធវីដេអូ។

ជំនួបរវាងស្ថាប័នទាំងពីរ បានឆ្លុះបញ្ចាំងពីទំនាក់ទំនងជាប្រពៃណីដ៏យូរអង្វែងរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដែលតែងតែ ជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង»។

នៅក្នុងជំនួបនេះ ទន្ទឹមនឹងការទទួលស្វាគមន៍យ៉ាងកក់ក្តៅទៅវិញទៅមក លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសម្តែងនូវការអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់នៃមហាសន្និបាតលើកទី១៣របស់គណបក្សកុម្មុយនីស្តវៀតណាម ដែលបានដាក់ចេញនូវភារកិច្ច និងយុទ្ធសាស្ត្រសំខាន់ៗសម្រាប់ដឹកនាំប្រទេស នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ និងជាពិសេសសូមជូនពរឱ្យប្រទេសវៀតណាមសម្រេចបាននូវគោលដៅ«ក្លាយទៅជាប្រទេសអភិវឌ្ឍន៍ មានចំណូលខ្ពស់នៅឆ្នាំ២០៤៥» ។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំប្រតិភូវៀតណាម លោកជំទាវ ប៊ួយ ធី មិញ ហាយ ក៏បានធ្វើអបអរសាទរដល់កម្ពុជា ចំពោះការរៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុប បានដោយជោគជ័យ ព្រមទាំងចូលរួមអបអរសាទរដល់កម្ពុជាដែលបានដាក់ចេញ ក៏ដូចជាអនុវត្តនូវយន្តការនានាយ៉ាងមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសការចាក់វ៉ាក់សាំងបានគ្រប់គោលដៅដែលបានគ្រោងទុក ជូនប្រជាពលរដ្ឋទូទាំងប្រទេស ព្រមទាំងមន្ត្រីនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាផងដែរ។

ក្នុងជំនួបនេះដែរ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តលើលទ្ធផលជាផ្លែផ្កា ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការពូនជ្រុំទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពដ៏រឹងមាំ ភាពជា អ្នកជិតខាងល្អ និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1692 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9683 នាក់
ខែនេះ :
40012 នាក់
3 ខែនេះ :
102177 នាក់
សរុប :
1234465 នាក់