ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
កម្ពុជា ផ្ដល់ជំនួយ១៣លានដុល្លារ និងវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសដល់មិត្តឡាវ
Tue,30 November 2021 (Time 10:37 AM)
ដោយ ៖ (ចំនួនអ្នកអាន: 432នាក់)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសផ្ដល់ជំនួយចំនួន១៣លានដុល្លារដល់ប្រទេសឡាវ ដែលក្នុងនោះ៣លាន ដុល្លារជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និង១០លានដុល្លារទៀត គឺជាថវិការបស់ក្រុមហ៊ុនឯកជន។ ជាមួយគ្នានេះ កម្ពុជា ក៏បានសម្រេចប្រកាសផ្ដល់ជំនួយវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស និងរថយន្តពីរគ្រឿងថែមទៀតជូនប្រទេសឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ផងដែរ។

ការប្រកាសផ្តល់ជំនួយជាថវិកា និងវ៉ាក់សាំងនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្ដម ផាន់ខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវនៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

នៅក្នុងជំនួបនោះ ឯកឧត្ដម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) បានអបអរសាទរចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសកម្ពុជាឆ្ពោះមកការអភិវឌ្ឍន៍រីកចម្រើន។ ឯកឧត្តមបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ ឯកឧត្តមឃើញមានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសរាជធានីភ្នំពេញមានការប្លែកមុខប្លែកមាត់យ៉ាងខ្លាំងផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានសំដែងនូវការអបអរសាទរចំពោះសម្ដេចតេជោ ដែលបានទទួលជោគជ័យលើគ្រប់វិស័យទាំងកិច្ចប្រជុំអាស៊ីអឺរ៉ុបថ្មីៗនេះ និងការទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ ក្នុងន័យនេះឯកឧត្តមក៏បានសម្ដែងនៅការគាំទ្រ នឹងសន្យាសហការជាមួយនឹងកម្ពុជាដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាដឹកនាំកិច្ចប្រជុំអាស៊ានឲ្យទទួលបានភាពជោគជ័យ។ ឯកឧត្តមក៏បានលើកឡើងពីអតីតកាលដែលព្រះរាជាណាចក្រកម្ពុជា និងឡាវមានទំនាក់ទំនងជាមិត្តភាព ជាបងប្អូន ជាវប្បធម៌ប្រពៃណី ជាយូរលង់ណាស់មកហើយ ហើយជាច្រើនឆ្នាំកន្លងមកនេះ កម្ពុជា និងឡាវពិតជាមានការប្រែប្រួលមែន ក៏ប៉ុន្តែទឹកចិត្តប្រជាជន និងប្រជាជននៅមានដដែល។

ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវក៏បានស្នើសុំសម្ដេចតេជោ ធ្វើយ៉ាងណាពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈ ៖

ទី១)បន្ត ការផ្លាស់ប្ដូរទស្សនៈកិច្ចរវាងគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងណាជំរុញ និងបញ្ចប់ការងារដែលបានព្រមព្រៀងគ្នាកន្លងមក

ទី២)បន្តពិភាក្សាគ្នាធ្វើយ៉ាងណាឱ្យបញ្ចប់កិច្ចព្រមព្រៀង ក៏ដូចជាកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយ

ទី៣)ជំរុញបន្តកិច្ចប្រជុំតាមរយៈយន្តការដែលមានស្រាប់

ទី៤)ជំរុញឲ្យគណៈកម្មការចម្រុះព្រំដែនបន្តធ្វើការធ្វើយ៉ាងណាតាមគោលដៅដែលថ្នាក់ដឹកនាំបានសម្រេច

ទី៥)ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មលើកស្ទួយពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

ទី៦) ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ វិស័យទេសចរណ៍ និងវិស័យដទៃទៀតដែលជាសក្តានុពលសម្រាប់ប្រទេសទាំងពីរ

ទី៧)ជំរុញ វិស័យឯកជន ជំរុញការវិនិយោគរវាងប្រទេសទាំងពីរ និងគាំទ្រវិនិយោគិនប្រទេសទាំងពីរ

ទី៨) ជំរុញកិច្ចសហប្រតិបត្តិការ លើវេទិកាតំបន់ និងអន្តរជាតិ

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ ឯកឧត្ដម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh)ដែលបានគាំទ្រកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំក្រោយ និងគាំទ្រកម្ពុជាជាប្រធានកិច្ចប្រជុំអាស៊ី-អឺរ៉ុបកន្លងនេះ ដែលធ្វើឱ្យកម្ពុជាបានទទួលជោគជ័យនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប ។

សម្ដេចតេជោបានក៏បានគាំទ្រចំណុចទាំង៨ដែល ឯកឧត្តម នាយករដ្ឋមន្ត្រីឡាវ បានលើកឡើង។ ទាក់ទងទៅនឹងវិស័យទេសចរណ៍សម្ដេចតេជោបានស្នើសុំឲ្យ ឯកឧត្តម វីផាវ៉ាន់ ពិចារណា ឲ្យប្រជាជនទាំងពីរអាចធ្វើដំណើរទៅវិញទៅមកពីព្រោះវិស័យនេះជាវិស័យដែលបំពេញឲ្យគ្នាទៅវិញទៅមក។

ដោយឡែកទាក់ទងទៅនឹងវិស័យវិនិយោគ សម្ដេចតេជោ បានគាំទ្រលើវិស័យនេះ ហើយជំរុញឲ្យធ្វើយ៉ាងណា ឲ្យមានការវិនិយោគរវាងប្រទេសទាំងពីរ គាំទ្រវិនិយោគនៃប្រទេសទាំងពីរ ព្រោះថាការវិនិយោគនេះ ជាមូលដ្ឋានសម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងផ្នែកនយោបាយ សេដ្ឋកិច្ចជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1040 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9031 នាក់
ខែនេះ :
39360 នាក់
3 ខែនេះ :
101525 នាក់
សរុប :
1233813 នាក់