បាងកក ៖ ក្រសួងសុខាភិបាលសាធារណៈថៃ នៅព្រឹកថ្ងៃអង្គារនេះបានប្រកាសបន្តរកឃើញករណីឆ្លងកូវីដ១៩ថ្មីចំនួន ៤.៣០៦ករណី និងអ្នកស្លាប់ចំនួន៣៧ នាក់ទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមសារព័ត៌មាន Bangkok post។បើតាមក្រសួងសុខាភិបាលសាធារណៈថៃបញ្ជាក់ថា ចំនួនករណីឆ្លងថ្មីបានធ្លាក់ចុះបើប្រៀបធៀបកាលពីថ្ងៃចន្ទមានចំនួន ៤,៧៥៣ករណី នៅពេលដែលប្រទេសនេះបានកត់ត្រាការស្លាប់ចំនួន ២៧នាក់។ដោយឡែកនៅថ្ងៃច័ន្ទម្សិលមិញ អ្នកជំងឺកូវីដ១៩ចំនួន ៦,៤០៧ នាក់ត្រូវបានចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយពីវីរុសនេះ។សូមជម្រាបថា ចាប់តាំងពីថ្ងៃទី ១ ខែមេសា នៅពេលដែលរលកទី៣នៃជំងឺកូវីដ១៩បានចាប់ផ្តើម ប្រទេសថៃមានព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន ២,០៨៧,០០៩ នាក់ ដែលក្នុងនោះ ១,៩៩២,០០២ នាក់បានជាសះស្បើយ។ ចំណែកចំនួនអ្នកស្លាប់មានចំនួន ២០,៦៧៧ នាក់ក្នុងអំឡុងពេលរលកទី៣ និង ២០,៧៧១នាក់ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា