ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនគ្រួសាររងគ្រោះភ្លើងឆេះផ្ទះ
Wed,03 November 2021 (Time 07:58 AM)
ដោយ ៖ (ចំនួនអ្នកអាន: 397នាក់)

រសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកជំទាវ នួម សោភ័ណ អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ ដមដំណើរដោយ លោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្ត លោក យឹម សំណាង អភិបាលស្រុកអូរជ្រៅ លោក ខាត់ សារ៉ាន សមាជិក្រុមប្រឹក្សាស្រុកអូរជ្រៅ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយគ្រឿងឧបភោគ សម្ភារៈ និងថវិកាមួយចំនួន ឧបត្ថម្ភជូនគ្រួសារ លោក អោក ចេន អាយុ ៨៦ ឆ្នាំ រស់នៅភូមិវាងមួង ឃុំកូប ស្រុកអូរជ្រៅ ដែលត្រូវភ្លើងឆេះផ្ទះ។

ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានសម្តែងមនោសញ្ចេតនាការសោកស្តាយជាមួយលោកតា និងគ្រួសារ ចំពោះការបាត់បង់ខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិ ដែលត្រូវភ្លើងឆាប់ឆេះទាំងស្រុង។

ក្នុងនាមជាសេនាធិការជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលសម្តេចតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋ ថ្ងៃនេះក្រុមការងារទាំងអស់ក្រោយទទួលបានព័ត៌មានបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ មុងភួយ កន្ទេល ក្នើយ និងថវិកាមួយចំនួន ជាការរួមចំណែកដោះទុក្ខលំបាកចំពោះមុខ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយខ្វះអាហារទទួលទាននោះឡើយ។

ដោយមើលឃេីញពីទុកលំបាកនេះ ឯកឧត្តមអភិបាលខេត្ត បានជួុយឧបត្ថម្ភថវិកា ដើម្បីទិញឈើសរស សង្ក័សី ជើងតាងផ្ទះ ជាមួយក្រុមការងារចុះជួយស្រុក អាជ្ញាធរស្រុក ដើម្បីអោយកងកម្លាំង ក្រុមការងារស្រុកឃុំ យុវជន នឹងជួយចាត់ចែងរៀបចំផ្ទះមានទំហំ ៥គុណ ៧ម៉ែត្រ ជូនលោកតាឡើងវិញ ឆាប់ៗខាងមុខនេះ ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2608 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10599 នាក់
ខែនេះ :
40928 នាក់
3 ខែនេះ :
103093 នាក់
សរុប :
1235381 នាក់