ថ្ងៃពុធទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤) របស់រដ្ឋបាលស្រុកបូទុមសាគរ។ កម្មវិធីនេះរៀបចំនៅក្នុងសាលប្រជុំសាលាស្រុក ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ទីរអង្គភាពជំនាញ អង្គការសង្គមស៊ីវិល និងរដ្ឋបាលឃុំទាំង៤។ សិក្ខាសាលាសមាហរណកម្ម រៀបចំឡើងក្នុងគោលបំណងបង្ហាញពីគម្រោងរបស់រដ្ឋបាលស្រុក ឃុំ ដំណើរការជ្រើសរើស គាំទ្រគម្រោង និងការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន ពីសំណាក់មន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តគម្រោងដែលបានលើក ក្នុងសិក្ខាសាលាសមាហរណកម្មថ្នាក់ស្រុកនេះ ដើម្បីអោយមានសង្គតិភាព និងស្របនឹងតម្រូវការរបស់មូលដ្ឋាន៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
វីដែអូ
ចំនួនអ្នកទស្សនា