ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញសារលិខិតក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្តីពី «កូវីដ១៩៖ បញ្ហាប្រឈម និងឱកាសសម្រាប់អ្នកសារព័ត៌មាន» នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ។ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកវេទិកានេះមានសារសំខាន់ណាស់ និងសមស្របតាមសភាពការណ៍ជាក់ស្តែងដែលព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសកលលោកទាំងមូល បានឆ្លងកាត់និងកំពុងប្រឈមទៅនឹងការឆ្លងរីករាលដាល ជាសកលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលរហូតមកដល់ពេលនេះ បានបង្កគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចសកល សុខភាពសាធារណៈ និងបានឆក់យកអាយុជីវិតមនុស្សនៅទូទាំងសកលលោកអស់ជាង៥លាននាក់ ហើយមនុស្សជិត៣០០លាននាក់បានឆ្លងមេរោគកូវីដ-១៩ ក្នុងនោះកូវីដ-១៩ ក៏បានបំផ្លាញសេដ្ឋកិច្ចកម្ពុជា ដែលធ្វើឱ្យខាតបង់ថវិកាប្រមាណជិតបីពាន់លានដុល្លារអាមេរិក ហើយប្រជាជនកម្ពុជាប្រមាណជាងពីរសែននាក់ បានឆ្លងមេរោគកូវីដ-១៩ និងបានឆក់យកអាយុជីវិតប្រជាជនកម្ពុជាអស់ជិតបីពាន់នាក់។សូមជម្រាបថា ក្លឹបអ្នកកាសែតកម្ពុជានៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះបានរៀបចំវេទិកានិពន្ធនាយកសារពត៌មានលើកទី១៨ ក្រោមប្រធានបទ”កូវីដ១៩៖ បញ្ហាប្រឈម និងឱកាសសម្រាប់អ្នកសារពត៌មាន”៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា