វ៉ាស៊ីនតោន ៖ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងអាមេរិក (CDC) បានឲ្យដឹង កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងផ្លាស់ប្តូររបៀបធ្វើតេស្តរកមេរោគកូវីដ១៩ ដោយតម្រូវឱ្យអ្នកដំណើរតាមផ្លូវអាកាសទាំងអស់ដែលចូលប្រទេសនេះ បង្ហាញពីលទ្ធផលធ្វើតេស្តអវិជ្ជមាន ដែលធ្វើឡើងក្នុងរយៈពេល១ថ្ងៃមុននឹងចាកចេញ ដើម្បីឆ្លើយតបទៅនឹងក្តីបារម្ភអំពីវីរុសកូវីដ១៩ ប្រភេទថ្មី Omicron ។ដោយបច្ចុប្បន្ននេះ អ្នកដំណើរតាមផ្លូវអាកាសទាំងអស់ ដែលបានចាក់វ៉ាក់សាំងត្រូវបង្ហាញលទ្ធផលតេស្តអវិជ្ជមានដែលទទួលបានក្នុងរយៈពេល៣ថ្ងៃ។ អ្នកដំណើរទាំងអស់ត្រូវតែចាំបាច់ចាក់វ៉ាក់សាំងឲ្យបានគ្រប់ដូសកំណត់ ទើបអនុញ្ញាតឲ្យចូលអាមេរិក។ អ្នកដំណើរដែលមិនទាន់ចាក់វ៉ាក់សាំងត្រូវតែទទួលបានលទ្ធផលអវិជ្ជមានក្នុងរយៈពេល ១ ថ្ងៃនៃការទៅដល់។មជ្ឈមណ្ឌលដដែល បានបន្តថា រដ្ឋាភិបាលអាមេរិកក៏កំពុងពិចារណាថាតើតម្រូវឲ្យអ្នកដំណើរត្រូវធ្វើតេស្តកូវីដ-១៩ក្នុងរយៈពេល ៣ ទៅ ៥ ថ្ងៃ បន្ទាប់ពីទៅដល់សហរដ្ឋអាមេរិកឬយ៉ាងណា។សូមជម្រាបថា ការរឹតបន្តឹងនេះគ្រោងនឹងចាប់ផ្ដើមឲ្យអនុវត្តន៍នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ តែគេនៅមិនទាន់ដឹងថា វាមានប្រសិទ្ធភាពខ្លាំងប៉ុណ្ណានោះទេ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា