ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សិស្ស​អាយុ១៥ឆ្នាំ បាញ់ប្រហារ​ក្នុង​វិទ្យាល័យ​មួយនៅ​អាមេរិក បណ្ដាល​ឲ្យ​សិស្ស៣នាក់​ស្លា​​ប់
Wed,01 December 2021 (Time 11:54 AM)
ដោយ ៖ (ចំនួនអ្នកអាន: 506នាក់)

វ៉ាស៊ីនតោន ​៖ អាជ្ញាធរ​នៅ​សហរដ្ឋអាមេរិកបាន​ឲ្យ​ដឹង កាលពី​ថ្ងៃ​អង្គា​រថា មាន​សិស្ស​ម្នាក់បាន​បើក​ការបាញ់ប្រហារ​នៅក្នុង​វិទ្យាល័យ​មួយកន្លែង នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង Detroit រដ្ឋ Michigan ដោយបាន​សម្លាប់​សិស្ស​ចំនួន៣នាក់ និង​មនុស្ស៨នាក់​ផ្សេងទៀត​បាន​រងរបួស រួមទាំង​គ្រូបង្រៀន​ម្នាក់​ផងដែរ​។​

លោក Michael McCabe មន្ត្រី​ប៉ូលីស​ក្នុង​តំបន់ Oakland បាន​ប្រាប់​ឲ្យ​ដឹងថា សិស្ស ៣ នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការបាញ់ប្រហារ​មួយ កាលពី​រសៀល​ថ្ងៃ​អង្គារ នៅឯ​វិទ្យាល័យ​មួយកន្លែង​ក្នុង​ទីក្រុង Oxford ដែលជា​សហគមន៍​ជាយក្រុង​តូច​មួយ​ដែលមាន​ចម្ងាយ ៤៨ គីឡូម៉ែត្រ (៣០ ម៉ា​យ​) ពី​ទីក្រុង Detroit ។​

លោកបន្ត ជនសង្ស័យ​ដែលជា​សិស្ស​វិទ្យាល័យ​ដែរនោះ​មាន​អាយុ១៥ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ ផងដែរ ក្រោយពេល​កើតហេតុ​។ ជនសង្ស័យ​បានធ្វើ​ការបាញ់​ជាច្រើន​គ្រាប់ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​នាក់​បាន​រងរបួស និង​ឈានដល់​ការសម្លាប់​មនុស្ស ៣ នាក់​ផងដែរ​។ ទន្ទឹម​នោះ ក្រុមមន្ត្រី ក៏បាន​ដកហូត​កាំភ្លើងខ្លី​ពាក់កណ្តាល​ស្វ័យប្រវត្តិ ១ ដើមពី​ជនសង្ស័យ​នោះ​។​

សូមជម្រាបថា ក្នុង​ហេតុការណ៍​បាញ់ប្រហារ​ដ៏​រន្ធត់​នេះ​បាន​បណ្ដាល​ឲ្យ​មនុស្ស ៣ នាក់​ស្លាប់ ដែល​សុទ្ធតែជា​សិស្ស​វិទ្យាល័យ​ទាំងអស់ ហើយ​មាន​អាយុ​ក្រោម២០ឆ្នាំ​៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
932 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
8923 នាក់
ខែនេះ :
39252 នាក់
3 ខែនេះ :
101417 នាក់
សរុប :
1233704 នាក់