ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងលំដាប់លេខរៀងបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២
Sat,11 December 2021 (Time 07:04 AM)
ដោយ ៖ (ចំនួនអ្នកអាន: 502នាក់)

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ សមាជិកគណៈអចិន្រ្តៃយ៍​គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងលំដាប់លេខរៀងបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២​ដែលមានការអញ្ជើញចូលរួមពីក្រុមការងារគណបក្សចុះមូលដ្ឋានពីថ្នាក់ជាតិ​ ខេត្ត​ ​ក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្ត​បន្ទាយមានជ័យ​។

ក្នុងនាមក្រុមការងារ​គណបក្ស នាឱកាសនោះ​ ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ បានថ្លែងសាទរ​ និងកោតសរសើរដល់ក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់ដែលបានខិតខំប្រឹងប្រែងអនុវត្តន៍គោលនយោបាយ ផែនការ គណបក្ស ដែលថ្នាក់លើបានប្រគល់ឲ្យសំដៅបម្រើផលប្រយោជន៍ ការពារបាននូវសុខសន្តិភាព​ សណ្តាប់ធ្នាប់​ ការអភិវឌ្ឍ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​ ចូលរួមទប់ស្កាត់រោគរាតត្បាតកូវីដ-១៩​ និងបញ្ហាអសន្តិសុខមូលដ្ឋាននានា ពិសេសបញ្ហាគ្រឿងញៀន​។

ជាមួយគ្នានេះ​ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ បានផ្តាំផ្ញើដល់អ្នកពាក់ព័ន្ធទាំងអស់សូមបន្តអនុវត្តន៍ការងារតាមគោលនយោបាយ និងផែនការដើម្បីចូលរួមថែរក្សា ការពារសន្តិភាព​ សាមគ្គីភាពផ្ទៃក្នុង មានចក្ខុវិស័យច្បាស់លាស់ក្នុងការអភិវឌ្ឍមូលដ្ឋាន ផ្តល់សេវាសាធារណៈឲ្យកាន់តែល្អប្រសើរ ដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ពិសេសរៀបចំផែនការវិធានការឱ្យបានល្អឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់​នៅឆ្នាំ២០២២​ បន្តការអភិវឌ្ឍមូលដ្ឋានឲ្យរីកចម្រើនទៅមុខបានឆាប់រហ័សនិងផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព័ត៌មាននយោបាយដល់ប្រជាពលរដ្ឋ​ចៀសវាងការចាញ់បោកនូវព័ត៌មានយោបាយមិនពិតនានា ចេញពីជនអគតិមួយចំនួនតូចដែលតែងតែបង្កអសន្តិសុខនយោបាយដល់កម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
787 នាក់
ម្សិលមិញ :
1114 នាក់
សប្តាហ៍នេះ :
6183 នាក់
ខែនេះ :
26630 នាក់
3 ខែនេះ :
90168 នាក់
សរុប :
1168760 នាក់