ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នង កម្ពស់៤ជាន់ មាន៣០បន្ទប់ ក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានរំលឹកថា សំណើស្នើសុំ សាងសង់គារសិក្សានេះបានធ្វើឡើងតាំងពីអំឡុងឯកឧត្តម ងួន រតនៈ នៅជាអភិបាលខេត្តបាត់ដំបងមកម្លេះ ប៉ុន្តែដោយសារស្ថានភាពកូវីដ-១៩ បានធ្វើឱ្យមានការពន្យាពេលជាបន្តបន្ទាប់។សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថានៅកម្ពុជា រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ជាប្រមុខ បានខិតខំដាក់ចេញវិធានការនានាប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ តាមរយៈការអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋមានការយល់ដឹង និងរួមគ្នាអនុវត្តវិធានការការពារខ្លួន ដូចជាវិធានការ៣កុំ ៣ការពារ។សម្ដេចបន្តថា បន្ថែមពីនេះរាជរដ្ឋាភិបាលកម្ពុជា បានខិតខំស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ដែលវ៉ាក់សាំងនេះបានក្លាយជាខែលការពារអាយុជីវិតប្រជាពលរដ្ឋ និងប្រសិនបើមានការឆ្លងក៏មានភាពធូរស្រាល។ សម្ដេចក្រឡាហោម បន្ថែមថា ទន្ទឹមគ្នានេះ កម្ពុជាបានអនុវត្តការផ្ទេរមុខងារ សិទ្ធិអំណាច និងធនធានក្នុងវិស័យសុខាភិបាលទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើឲ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដាក់ចេញវិធានការនានា ក្នុងនោះក៏មានវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ផងដែរ។ឆ្លើយតបនឹងសំណូមពរ និងតម្រូវការចាំបាច់នៃអត្រាសិស្សដ៏ច្រើននៅក្នុងវិទ្យាល័យនេះ សម្ដេចក្រឡាហោម បានប្រកាសសន្យាសាង សង់អគារសិក្សាបន្ថែមទៀត ដោយបានណែនាំឯកឧត្តម ខាន់ ម៉ាណេរ និងឯកឧត្តម សុខ លូ សិក្សាប្លង់ដើម្បីឈានទៅចាប់ផ្ដើមការសាងសង់បន្ទាប់ពីអគារដែលបញ្ចុះបឋមសិលានៅថ្ងៃនេះបានសាងសង់រួចរាល់។ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោមឧបនាយរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ឡើងវិញអំពីតួអង្គសំខាន់នៅឃុំសង្កាត់ រួមមានមេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ ស្មៀន និងមេភូមិ ដោយសម្ដេច បានបន្តថាតួអង្គទាំងនេះគឺជាអ្នកនៅក្បែរប្រជាពលរដ្ឋ ពិសេសពាក់ព័ន្ធផ្ទាល់ទៅនឹងការបំរើសេវាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ សម្ដេច ក៏បានលើកឡើងពីការងារកំណែទម្រង់នគរបាល ក្នុងនោះក៏មានប៉ុស្តិ៍រដ្ឋបាលផងដែរ។វិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង និងត្រូវបានបង្កើតឡើងកាលពីអំឡុងឆ្នាំ១៩៤០។ អគារសិក្សាអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង ដែលបញ្ចុះបឋមសិលាសាសង់នាពេលនេះមានចំនួន១ខ្នង កម្ពស់៤ជាន់ ស្មើ៣០បន្ទប់ ចំ
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា