ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ជៀសចរាចរពេលសម្ពោធវិមានកីឡដ្ឋាន នៅថ្ងៃ១៨ ខែធ្នូ
Tue,14 December 2021 (Time 08:23 AM)
ដោយ ៖ (ចំនួនអ្នកអាន: 435នាក់)

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបញ្ជៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពេលរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវវិមានកីឡដ្ឋាន ដែលជាវិមានធំមួយនៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។

បើតាមសេចក្ដីជូនដំណឹង យានយន្តគ្រប់ប្រភេទមិនអាចធ្វើដំណើរឆ្លងកាត់កំណាត់មហាវិថីឈ្នះ-ឈ្នះ ពោលគឺចាប់ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦អា ចាប់ពីម៉ោង៥៖០០នាទីរហូតដល់កម្មវិធីត្រូវបានបញ្ចប់។

សូមជម្រាបថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវវិមានកីឡដ្ឋាននេះនឹងត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕

ខ្លឹមសារសូមអានសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញខាងក្រោម៖

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2310 នាក់
ម្សិលមិញ :
1114 នាក់
សប្តាហ៍នេះ :
7706 នាក់
ខែនេះ :
28153 នាក់
3 ខែនេះ :
91691 នាក់
សរុប :
1170283 នាក់