ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តមណ្ឌលគិរី អមដំណើរដោយ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការប្រតិបត្តិការសឹករងមណ្ឌលគិរី និងលោក ខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ច បានអញ្ជើញចូលរួមរំលែកនូវមរណទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព និងប្រគល់ប្រាក់មរណៈសង្គ្រោះ របស់សមាគមអតីតយុទ្ធជនចំនួន ៤.០០០.០០០រៀល (បួនលានរៀល) ជូនដល់គ្រួសារសព នៅគេហដ្ឋានរបស់សពស្ថិតនៅក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។សូមបញ្ជាក់ផងដែរថា លោក រោជ ចក់ មានតួនាទីជាប្រធានគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ យ៉ូកណាមរ៉ាម នៃមន្ទីរបរិស្ថានខេត្ត បានទទួលមរណភាពដោយគ្រោះថ្នាក់ចររាចរណ៍ នាថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៧.៣០នាទី នៅភូមិពូជ្រៃចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា