ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
កម្ពុជា​ដណ្ដើមបាន​មេដាយ​សរុប​៨​គ្រឿងពី​ការប្រកួត​កីឡា​ទូកក្ដោង​ជើងឯក​អាស៊ីអាគ្នេយ៍​នៅ​ខេត្ត​ព្រះសីហនុ​
Sun,19 December 2021 (Time 08:11 AM)
ដោយ ៖ (ចំនួនអ្នកអាន: 480នាក់)

ខេត្តព្រះសីហនុ ៖​ ការប្រកួត​កីឡា​ទូកក្ដោង​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២១ នៅ​ខេត្ត​ព្រះសីហនុ បានបញ្ចប់​ហើយ ក្រោយ​ដំណើរ​ការប្រកួត​ដ៏​ស្វិតស្វាញ​រយៈពេល​៥​ថ្ងៃ លើ​ផ្ទៃ​សាគរ​នា​តំបន់ឆ្នេរ​សុខា ដោយ​ម្ចាស់ផ្ទះ​កម្ពុជា ដណ្ដើមបាន​មេដាយ​សរុប ៨​គ្រឿង រួមមាន មេដាយមាស​១ ប្រាក់​៤ និង​សំរឹទ្ធ​៣​។​

​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះ បានចាប់ផ្ដើម​ការប្រកួត​ផ្លូវការ​ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៧ ខែធ្នូ​នេះ (​លើកលែង​ថ្ងៃទី​១៦-​ធ្នូ ត្រូវបាន​គណៈកម្មការ​លុបចោល​ការប្រកួត ព្រោះ​ខ្យល់​មិន​គ្រប់គ្រាន់​ស្របតាម​ស្ដង់ដារ​) ដោយមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ២៧​នាក់ មកពី ៣​ប្រទេស រួមមាន​ម្ចាស់ផ្ទះ​កម្ពុជា សិង្ហ​បុរី (​សហ​ម្ចាស់ផ្ទះ​) និង​ម៉ាឡេស៊ី​។​

​សរុប​លទ្ធផល​បច្ចេកទេស នៃ​ការប្រកួត​លើ​វិញ្ញាសា​ចំនួន ៥ រួមមាន​ ៖
១-​វិញ្ញាសា RS:One មាន​បេក្ខភាព​ប្រកួត ៥​រូប (​កម្ពុជា ៣​រូប​)
– លេខ​១ កម្ពុជា ឈ្មោះ ប៉ាល់ សីលា​
– លេខ​២ កម្ពុជា ឈ្មោះ សែម ប្រុស​ពៅ​
– លេខ​៣ កម្ពុជា ឈ្មោះ ហេន សុ​ភី​
២-​វិញ្ញាសា ILCA6 មាន​បេក្ខភាព​ប្រកួត ៥​រូប (​កម្ពុជា ២​រូប​)
+ ប្រភេទ Overall (​បុរស​-​នារី​)
– លេខ​១ សិង្ហ​បុរី ឈ្មោះ Lim Khoon Leng
– លេខ​២ សិង្ហ​បុរី ឈ្មោះ Fong Jun Ray
– លេខ​៣ សិង្ហ​បុរី ឈ្មោះ Cheung Kai Jeng Keenan
+ ប្រភេទ​បុរស​
– លេខ​១ សិង្ហ​បុរី ឈ្មោះ Lim Khoon Leng
– លេខ​២ សិង្ហ​បុរី ឈ្មោះ Fong Jun Ray
– លេខ​៣ សិង្ហ​បុរី ឈ្មោះ Cheung Kai Jeng Keenan
(​កីឡាករ​កម្ពុជា ២​រូប ទទួលបាន​លេខ​៤ និង​លេខ​៥)
៣- វិញ្ញាសា ILCA7 មាន​បេក្ខភាព​ប្រកួត ៣​រូប (​កម្ពុជា ២​រូប​)
– លេខ​១ ម៉ាឡេស៊ី ឈ្មោះ Asyraaf Bin Mokhtar
– លេខ​២ កម្ពុជា ឈ្មោះ ញូ​វ ចាន់​
– លេខ​៣ កម្ពុជា ឈ្មោះ ឡុ​ច ដា​រ៉ុង​
៤- វិញ្ញាសា Techno 293 មាន​បេក្ខជន​ប្រកួត ៨​រូប (​កម្ពុជា ៥​រូប​)
+ ប្រភេទ Overall (​បុរស​-​នារី​)
– លេខ​១ សិង្ហ​បុរី ឈ្មោះ David Ng Tiong Gee
– លេខ​២ កម្ពុជា ឈ្មោះ កែវ ភា​រុណ​
– លេខ​៣ សិង្ហ​បុរី ឈ្មោះ Angel Chew
+ ប្រភេទ​យុវជន​
– លេខ​១ សិង្ហ​បុរី ឈ្មោះ David Ng Tiong Gee
– លេខ​២ កម្ពុជា ឈ្មោះ កែវ ភា​រុណ​
– លេខ​៣ កម្ពុជា ឈ្មោះ កែវ ភានុ​ន​
៥-​វិញ្ញាសា ILCA4 មាន​បេក្ខជន​ប្រកួត ៣​រូប (​មិនមាន​កីឡាករ​កម្ពុជា​ទេ​)
– លេខ​១ សិង្ហ​បុរី ឈ្មោះ Russell Auggustine Yom
– លេខ​២ ម៉ាឡេស៊ី ឈ្មោះ Muhammad Asawa Iqbal Bin Adam
– លេខ​៣ សិង្ហ​បុរី ឈ្មោះ Nadine SNG Wen Ting ៕​ប្រភពពី​៖ Cambodia 2023

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
761 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
8752 នាក់
ខែនេះ :
39081 នាក់
3 ខែនេះ :
101246 នាក់
សរុប :
1233534 នាក់