ខេត្តក្រចេះ ៖ នារសៀលថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ ខាំ សុភាព គណៈអភិបាលរងខេត្តក្រចេះបានអញ្ជើញដឹកនាំកិច្ចប្រជុំមួយស្តីពីពិនិត្យពីវឌ្ឍនភាព វាយតម្លៃការងារចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ ឆ្នាំ២០២១-២០២៥ សម្រាប់បេក្ខភាពក្រុងក្រចេះ។កិច្ចប្រជុំនេះផងដែរ ប្រព្រឹត្តទៅនៅសាលប្រជុំមេគង្គសាលាខេត្ត និងមានការចូលរួមពីសំណាក់លោក លោកស្រី ជាអភិបាលរងក្រុង លោកប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អង្គភាពពាក់ព័ន្ធរួមនិងចៅសង្កាត់ទាំង៥ ក្នុងក្រុងក្រចេះ។នាឱកាសនោះ លោកជំទាវ ខាំ សុភាព បានបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងពិគ្រោះយោបល់ពិភាក្សាលើបញ្ហាមួយចំនួនដែលក្រុងក្រចេះជាបេក្ខភាពក្នុងការចូលរួមប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ ឆ្នាំ២០២១-២០២៥ ។ លោកជំទាវបានមាប្រសាសន៍ថា យើងនៅមានចំណុចខ្វះខាតផ្នែកទិន្នន័យសម្រាប់ការបញ្ចូលបន្ថែមជាឯកសារសម្រាប់អនុវត្តនាពេលខាងមុខ។តាមរយៈកិច្ចប្រជុំនេះផងដែរ លោកជំទាវបានបញ្ជាក់ថា វាជាស្មារតីរួមរវាងមន្ទីរ និងអង្គភាពដែលបានប្តេជ្ញាចិត្តរួមគ្នាមួយនិងក្រុងក្រចេះ ហើយក៏ជាបេក្ខភាពចូលរួមក្នុងការរៀបចំជាឯកសារបានទាន់ពេលវេលាដើម្បីដាក់បញ្ចូលក្នុងការប្រឡងប្រណាំងទីក្រុងស្អាតនាពេលខាងមុខ។ជាថ្មីម្តងទៀត លោកជំទាវ ខាំ សុភាព បានបញ្ជាក់ថា កិច្ចការងារប្រឡងប្រណាំងទីក្រុងស្អាត វាមិនមែន ជាកិច្ចការរបស់មន្ទីរទេសចរណ៍ ឬក៏សាលាក្រុងតែម្នាក់ឯងនោះទេ គឺវាទាមទារគ្រប់ភាគីទាំងអស់ រួមទាំងមន្ទីរ អង្គភាពជុំវិញខេត្តសហការផងដែរ ទើបការងារទទួលបានភាពជោគជ័យ និងទទួលបាននូវជ័យលាភ័យ រំដួល៣ទង សម្រាប់ខេត្តក្រចេះរបស់យើង។ជាមួយគ្នានេះ លោកជំទាវអភិបាលរងខេត្តបានអំពាវនាវគ្រប់ភាគីពាក់ព័ន្ធ និងមន្ទីរ អង្គភាពត្រូវធ្វើជាគំរូ សម្រាប់ប្រជាពលរដ្ឋក្នុងបរិវេណប្រកបការងារប្រចាំថ្ងៃរបស់ខ្លួន និងត្រូវចូលរួមធ្វើអនាម័យនៅតាមដងផ្លូវ និងមុខកន្លែងធ្វើការផងដែរ ទាំងអស់នេះកើតចេញពីមនសិការបស់យើងទាំអស់គ្នា ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា