ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ប្រឡងសញ្ញាបត្រ ទុតិយភូមិឆ្នាំនេះ មានបេក្ខជនដាក់ពាក្យប្រឡងចំនួន១១៤ ១៨៣នាក់
Mon,20 December 2021 (Time 11:49 AM)
ដោយ ៖ (ចំនួនអ្នកអាន: 528នាក់)

ភ្នំពេញ ៖ សម្រាប់ការប្រឡងសញ្ញាបត្រ ទុតិយភូមិសម្រាប់ថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១នេះ មានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១១៤ ១៨៣នាក់ ស្រី៦០ ៣៩៧នាក់ ក្នុងនោះចែកមណ្ឌលសំណេរ ២០៤មណ្ឌល ត្រូវជា៤ ៦១៦បន្ទប់ និងមណ្ឌលកំណែមាន ១០មណ្ឌល នៅរាជធានីភ្នំពេញ ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ នាថ្ងៃ២០ ធ្នូ ។

ក្រសួងបន្តថា សម្រាប់គណៈមេប្រយោគ និងគណៈកម្មការនានា ចំនួន ៣១ ៤៣២នាក់ ។ ចំពោះការបិទបញ្ជីឈ្មោះ បេក្ខជនប្រឡងធ្វើឡើង២ដង ។ លើកទី១នាថ្ងៃ២០ ធ្នូនេះ តែម្តង និងលើកទី២ នាថ្ងៃ២៦ ធ្នូ ។ បេក្ខជនទាំងអស់ត្រូវមកវាស់កំដៅ ពិនិត្យសុខភាព និងទទួលយកស្ទីកឃ័រកម្តៅ ធម្មតានៅមុនថ្ងៃប្រឡងមួយថ្ងៃ ។ ចំពោះបេក្ខជនប៉ះពាល់ ជាមួយអ្នកវិជ្ជមានកូវីដ នឹងស្ថិតកក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ត្រូវធ្វើស្វ័យប្រកាសយ៉ាងតិច មួយថ្ងៃមុនដំណើរការសំណេរ ។

ជាមួយគ្នានេះ ក្រសួងក៏បានពង្រឹង កិច្ចសហការជាមួយក្រសួង-ស្ថាប័នចំនួន៧ រួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ សហព័ន្ធសហភាពយុវជនកម្ពុជា អគ្គិសនីកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2569 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10560 នាក់
ខែនេះ :
40889 នាក់
3 ខែនេះ :
103054 នាក់
សរុប :
1235342 នាក់