ខេត្តកណ្តាល ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ណែនាំដល់អគ្គនាយកដ្ឋានពន្ធនាគារ និងអ្នកពាក់ព័ន្ធទាំងអស់ មិនត្រូវអនុញ្ញាតឱ្យអ្នកជាប់ទោស ប្រើប្រាស់ទូរស័ព្ទឡើយ ព្រោះអាចកើតមានឡើងបញ្ហាជាយថាហេតុ និងណែនាំបន្ថែមទៀតដល់អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវផ្ដាច់ទំនាក់ទំនងរវាង អ្នកជាប់ពន្ធនាគារ និងអ្នកនៅខាងក្រៅ នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលយុវនីតិសម្បទា ស្ថិតនៅឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។សម្ដេចក្រឡាហោម ក៏បានរំលឹកថា តាមបទពិសោធន៍នាពេលកន្លងមក នៅតាមពន្ធនាគារមួយចំនួនពិបាកគ្រប់គ្រង តាមរយៈ ដូចជា ៖ យកបាយម្ហូប ផ្លែឈើ និងរបស់ផ្សេងៗទៀត ហើយលួចដាក់ទូរស័ព្ទក្នុងរបស់ទាំងនោះ។សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ព្រោះជួនអី អ្នកនៅក្នុងពន្ធនាគារ បញ្ជាទៅលួច ទៅប្លន់ នៅខាងក្រៅ រួចហើយបញ្ជាទៅរកស៊ីគ្រឿងញៀន នៅខាងក្រៅទៀត បញ្ជាបានទូទាំងប្រទេសតាមទូរស័ព្ទ នៅណាក៏បញ្ជាបានដែរ ឱ្យតែមានសេវាក្នុងគុកខេត្តកណ្ដាល ប៉ុន្ដែបញ្ជាដល់ស្វាយរៀង ព្រៃវែង កំពង់ចាម កោះកុង ជាដើម»។សម្ដេចក្រឡាហោម បានបន្ថែមទៀតថា អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវត្រួតពិនិត្យឡើងវិញមិនអនុញ្ញាតឱ្យ ប្រើប្រាស់ទូរស័ព្ទក្នុងពន្ធនាគារឡើយ ប៉ុន្ដែឱ្យពួកគាត់ប្រើបាន តែត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ ព្រមទាំងថតសំឡេង ដើម្បីធានាសុវត្ថិភាពនាពេលក្រោយ។ មិនតែប៉ុណ្ណោះសម្ដេចក្រឡាហោម បានណែនាំមន្រ្តីពន្ធនាគារ ត្រូវរៀបចំយ៉ាងណាធ្វើទៅតាមច្បាប់ ព្រោះមានក្រុមគ្រួសារបស់អ្នកជាប់ពន្ធនាគារ មកសួរសុខទុក្ខ ដូច្នេះ ត្រូវតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។លើសពីនេះទៀត សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍បញ្ជាក់ទៀតថា «ត្រូវត្រួតពិនិត្យ កុំឱ្យប្រើប្រាស់ និងមិនអនុញ្ញាតឱ្យប្រើប្រាស់ទូរស័ព្ទ ឬមិនឱ្យមានសេវាទូរសព្ទ។ ប៉ុន្ដែឱ្យប្រើជាមួយ ឪពុក-ម្ដាយ ដើម្បីសួរទុក្ខយើងជៀសមិនផុត យើងផ្ដាច់ ក៏មិនបានដែរ។ ប៉ុន្ដែយើងគ្រប់គ្រងឱ្យគាត់និយាយអី្វទៅ ហើយថតសំឡេងទុក មិនមែនលុបបំបាត់សេរីភាពនោះទេ ប៉ុន្ដែយើងត្រូវតាមដាន បើខ្លាចបាត់សិទ្ធិ ក៏មិនកើតដែល ព្រោះយើងធ្វើដើម្បីការពារសិទ្ធិ»៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា