ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
១០ឆ្នាំ នៃ​ការកាន់អំណាចរបស់ គីម ជុង​អ៊ុន កូរ៉េខាងជើងបាញ់​សាកល្បង​មី​ស៊ី​លជាង​៩០​គ្រាប់
Fri,31 December 2021 (Time 08:57 AM)
ដោយ ៖ (ចំនួនអ្នកអាន: 461នាក់)

កូរ៉េខាងជើង ៖ នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ម្សិលមិញ គឺជា​ថ្ងៃ​គម្រប់​ខួប​១០​ឆ្នាំ ដែល​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ក្លាយជា​មេទ័ព​កំពូល​របស់​ប្រទេស បន្ទាប់ពី​មរណភាព​របស់​ឪពុក​លោក គឺ​លោក គីម ជុងអ៊ីល ។​

​ចំពេល​មានការ​ជាប់គាំង​កិច្ចពិភាក្សា​ស្តីពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​សហរដ្ឋអាមេរិក លោក គីម បានបញ្ជាក់​យ៉ាងច្បាស់​ថា ​លោក​នឹង​ជំរុញ​ទៅមុខ​ជាមួយនឹង​ការអភិវឌ្ឍន៍​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​។​

​ដោយឡែក​ក្រសួងការពារជាតិ​ជប៉ុន​បាន​និយាយថា កូរ៉េខាងជើងបាន​បាញ់​សាកល្បង​មី​ស៊ី​ល​ជាង​៩០​គ្រាប់ រួមទាំង​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប ​(ICBM) ​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លងមកនេះ ខណៈ​ធៀប​នឹង​មី​ស៊ី​ល​ចំនួន១៦គ្រាប់​ដែល​គេ​ជឿថា​បាន​បាញ់​ក្នុង​រយៈពេល១៧ឆ្នាំ នៅពេលដែល​ឪពុក​របស់លោក គីម កាន់អំណាច ។​

​ទីក្រុង​ព្យុងយ៉ាង​បានធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​ចំនួន​៤ ហើយ​នៅ​ឆ្នាំ២០១៧ ដោយបាន​អះអាងថា ខ្លួន​បានទទួល​ជោគជ័យ​ក្នុងការ​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​ដែល​អាចដាក់​នៅលើ ICBM ។​

​សូមជម្រាបថា ខួប​លើក​ទី ១០ នៃ​ការគ្រប់គ្រង​របស់លោក គីម ធ្វើឡើង នៅពេលដែល​កិច្ចប្រជុំពេញអង្គ​របស់​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​ពលករ​កូរ៉េ ខណៈ​កិច្ចប្រជុំ​នេះ​បានចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ​ដោយមាន​ការចូលរួម​ពី​លោក គីម ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1829 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9820 នាក់
ខែនេះ :
40149 នាក់
3 ខែនេះ :
102314 នាក់
សរុប :
1234602 នាក់